ឃុំ ប៉ុណ្ណាដែត រំភើបស្ទើរហោះ ក្រោយប្រពន្ធសម្រាលកូនស្រីមុខឡើងច្រមិចៗឱ្យលោកតាមបំណង
កាលពីព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ ប្រមាណជាម៉ោង ១០ និង ១៥ នាទី តារាចម្រៀង យក់ ថិតរដ្ឋា បានសម្រាលកូនស្រីរបស់នាងដោយជោគជ័យហើយ ដោយធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត ចូលរួមអបអរយ៉ាងច្រើនចំពោះតារាចម្រៀងរូបនេះ ។
អ្វីដែលគួរឱ្យកត់សម្គាល់ ក្រោយប្រពន្ធសម្រាលបានកូនស្រីហើយនោះ លោក ឃុំ ប៉ុណ្ណាដែត ជាឪពុក បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង ដែលខ្លួន និង ប្រពន្ធទទួលបានកូនទី ៣ ជាកូនស្រីសមបំណង ហើយមានមុខមាត់ច្រមិចៗគួរឱ្យស្រឡាញ់ខ្លាំង ។
ដោយក្តីសប្បាយរីករាយ លោក ឃុំ ប៉ុណ្ណាដែត បានសរសេរសារបង្ហោះថា កូនស្រី ឃុំ រដ្ឋាណាតាលី កើតថ្ងៃទី ១៧ សីហា ២០២០ វេលាម៉ោង ១០:១៥ នាទីព្រឹក នៅមន្ទីពេទ្យសូរិយា ។
សូមអរគុណម៉ាក់អុំភា លោកគ្រូអ្នកគ្រូពេទ្យទាំងអស់ដែលបានជួយបង្កេីតកូនស្រីខ្ញុំបាទ និង ជាពិសេសគឺជួយដល់ភរិយាខ្ញុំ យក់ ថិតរដ្ឋា ប្រកបដោយជោគជយ័??សូមអរគុណ? ៕