អ៊ែរ-អ៊ិច (Air-X) ឱសថបំបាត់រាល់បញ្ហាក្រពះ មានប្រសិទ្ធភាពខ្ពស់ត្រឹម ៣ វិនាទី
បញ្ហាក្រពះពោះវៀន បាន និង កំពុងគំរាមកំហែងយ៉ាងខ្លាំងចំពោះមនុស្សទូទៅ មិនថាស្ថិតក្នុងវ័យណានោះទេ បើមិនមានទម្លាប់ទទួលទានអាហារ និង ការប្រើប្រាស់ឥរិយាបទមួយចំនួនបានត្រឹមត្រូវ គឺអាចបណ្តាលឱ្យឈឺបានយ៉ាងងាយ ។ បើសិនលោកអ្នកជួបបញ្ហាក្រពះនេះ សូមឈប់ព្រួយបារម្ភទៀតទៅ ឱសថបំបាត់បញ្ហាឈឺក្រពះ និង កាត់បន្ថយជាតិហ្គាសយ៉ាងមានប្រសិទ្ធភាពត្រឹមរយៈពេលខ្លី អ៊ែរ-អ៊ិច (Air-X) អាចជួយលោកអ្នកបាន ។
អ៊ែរ-អ៊ិច (Air-X) គឺជាឱសថបំបាត់បញ្ហាក្រពះរបស់ក្រុមហ៊ុន R.X Group នៅប្រទេសថៃ ត្រូវបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥ និង មានឈ្មោះល្បីល្បាញជាង ៣០ ឆ្នាំមកហើយ ។ ឱសថអ៊ែរ-អ៊ិច (Air-X) នេះមានការទទួលស្គាល់ និង គាំទ្រយ៉ាងខ្លាំងនៅប្រទេសថៃ ហើយវាត្រូវបានបន្តចែកចាយទៅកាន់បណ្តាប្រទេសជាច្រើនទៀតនៅអាស៊ី ដូចជា ប្រទេសភូមា កម្ពុជា ឡាវ ម៉ាឡេស៊ី ហុងកុង និង ស្រីលង្កា ជាដើម ។
អ៊ែរ-អ៊ិច (Air-X) ផ្សំពីសារធាតុសៃម៉េទីកូន ដែលជាឱសថបំបាត់បញ្ហាក្រពះ ដូចជា អាការចុកឆ្អល់ ហើមពោះ ទល់ខ្យល់ ពិបាករំលាយអាហារ និង បន្ថយជាតិហ្គាសក្នុងក្រពះបានយ៉ាងឆាប់រហ័ស មានប្រសិទ្ធភាពត្រឹមរយៈពេលខ្លី ៣ វិនាទី ដោយគ្រាន់តែទំពាម្តង ២ គ្រាប់ មួយថ្ងៃ ៣ ដងតែប៉ុណ្ណោះ ។ ឱសថ អ៊ែរ-អ៊ិច (Air-X) មានរសជាតិជីង្កាម មានពីរចំណុះ ៨០ មិល្លីក្រាម និង ១២០ មិល្លីក្រាម ក្នុងនោះក៏មានប្រភេទទឹកសេរ៉ូសម្រាប់កូនក្មេងផងដែរ ។
គួរឱ្យដឹងដែរថា ឱសថអ៊ែរ-អ៊ិច (Air-X) នេះបានឈរជើងនៅលើទីផ្សារកម្ពុជាយូរមកហើយ ដោយវាបាននាំចូល និង ចែកចាយផ្ដាច់មុខដោយក្រុមហ៊ុនមហោសថពាណិជ្ជ ដែលជាក្រុមហ៊ុនមានការទទួលស្គាល់ និង អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាលកម្ពុជា ។ លោកអ្នកក៏អាចរកជាវបាននៅគ្រប់ឱសថស្ថាន ឬ ឱសថស្ថានរងនានានៅទូទាំងប្រទេស ដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា និង លោកអ្នកអាចទំនាក់ទំនងមកក្រុមហ៊ុនមហោសថពាណិជ្ជ តាមទូរស័ព្ទលេខ 012 67 37 55 / 010 68 08 08 ៕