ភរិយា នី រតនា ប្រាប់ពីទិចនិច Code2Wing លក់ទំនិញតាមអនឡាញឱ្យកាក់កប
ឡាយបណ្តើរលក់បណ្តើរ ភ្ញៀវរាប់រយអ្នកបានបញ្ជាទិញផលិតផលថែរក្សាសម្រស់ក្នុងពេលតែមួយ ដែលធ្វើឲ្យ ហេង សុវណ្ណភក្ត្រណា (ឈ្មោះក្រៅ ថេសា) និង ក្រុមការងារត្រូវឈឺក្បាលក្នុងការទទួលប្រាក់ម្តងមួយៗ និង មានការយឺតយ៉ាវក្នុងការរៀបចំឥវ៉ាន់ជូនដល់អតិថិជន ។ ទាំងនេះវាគ្រាន់តែជាបទពិសោធន៍តែបណ្ណោះ ឥឡូវ ថេសា នឹងបង្ហាយពីទិចនិចដើម្បីដោះស្រាយបញ្ហាទាំងនេះ ។ ថេសា ដែលជាភរិយារបស់តារាចំរៀងដ៏ល្បីប្រចាំផលិតកម្ម រស្មីហង្សមាស នី រតនា បានប្រើប្រាស់មុខងារកូដមកវីង (Code2Wing) ដើម្បីទូទាត់ប្រាក់ជាមួយអតិថិជនរាប់រយអ្នកក្នុងពេលតែមួយបានយ៉ាងងាយស្រួល ។
ជានាយកប្រតិបត្តិទាំងវ័យក្មេងនៃក្រុមហ៊ុន Womea ដែលជាក្រុមហ៊ុនដ៏ល្បីលក់ផលិតផលថែរក្សាសម្រស់រូបមន្តពីប្រទេសជប៉ុន ថេសា បាននិយាយថា «ប្រើកូដមកវីង (Code2Wing) គឺងាយស្រួលតែម្តង យើងគ្រាន់តែដោនឡូត កម្មវិធីស្មាតហ្វូនវីង (Wingmoney App) ដាក់ចូលក្នុងទូរស័ព្ទដៃ បន្ទាប់មកយើងចូលទៅក្នុងមុខងារ Code2Wing ហើយបញ្ចូលលេខកូដ ៨ ខ្ទង់ពីអ្នកផ្ញើ បន្ទាប់មកលុយហ្នឹងរត់ចូលក្នុងគណនីនាងខ្ញុំតែម្តង ។ គិតលុយបានលឿនមិនចាំយូរទេហើយយើងក៏អាចចាប់ផ្តើមរៀបឥវ៉ាន់ចេញជូនអតិថិជនភ្លាមៗតែម្តង» ។
ថេសា បានបន្តថា មកដល់បច្ចុប្បន្ន Womea មានអតិថិជនរាប់សែនអ្នកដែលកំពុងប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនហើយភាគច្រើនពួកគេប្រើសេវាវីងដើម្បីទូទាត់ប្រាក់ ។ ថេសាបានបន្តថា ដើម្បីឲ្យជំនួញរបស់យើងកាន់តែជោគជ័យ យើងត្រូវដើរឲ្យទាន់សម័យកាលដើម្បីបំពេញតំរូវការរបស់អតិថិជន ជាឧទាហរណ៍ការប្រើប្រាស់ Code2Wing ជាមមធ្យបាយដ៏ល្អបំផុតក្នុងសម័យឌីជីថលដើម្បីឲ្យមានភាពងាយស្រួលក្នុងការប្រមូលប្រាក់ពីអតិថិជនបានយ៉ាងឆាប់រហ័ស ៕
ស្តាប់សម្តីទាំងស្រុងរបស់ ថេសា សូមចុចនៅទីនេះ!