មុខរបរទិញគោមកបំប៉នលក់របស់លោក សេង សូត្រ កំពុងកាក់កប
ដោយសារតែមុខរបរចិញ្ចឹមគោបំប៉នលក់ បានធ្វើឱ្យគ្រួសាររបស់លោក សេង សូត្រ មានជីវភាពធូរធារ ។ លោក សេង សូត្រ បច្ចុប្បន្នរស់នៅក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោកបានចាប់យកមុខរបរទិញគោពីប្រជាពលរដ្ឋយកមកចិញ្ចឹមបំប៉នលក់នេះ អស់រយៈពេល ៤ ឆ្នាំមកហើយ ដោយក្នុងមួយលើកៗលោកអាចលក់គោបានប្រមាណជាង ៣០ក្បាល ក្នុងមួយលោកទទួលបានផលចំណេញចំនួន ៤០ ម៉ឺនរៀល ។
នៅខណៈពេល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះទៅធ្វើទស្សនកិច្ច និង ពិនិត្យមើលការចិញ្ចឹមគោរបស់លោកនោះ លោក សេង សូត្រ បានមានប្រសាសន៍ថា លោកបានចាប់ផ្តើមចិញ្ចឹគោនេះ អស់រយ:ពេល ៤ឆ្នាំមកហើយ ដោយដើរប្រមូលទិញគោពីប្រជាកសិករយកមកចិញ្ចឹមបំប៉នបន្ថែមរយ:ពេល ៣ខែ ទើបលក់ចេញ។ ដោយសារតែមុខរបរទិញគោមកបំប៉នលក់នេះ បានធ្វើឱ្យគ្រួសាររបស់លោកមានជីវភាពធូរធារ មានការងារធ្វើ មានប្រាក់ចំណូលសមរម្យ ។ ជាមធ្យមក្នុង១លើក លោកអាចលក់គោបានជាង ៣០ក្បាល ដោយទទួលបានប្រាក់ចំណូលជាង ៣០លានរៀល (មិនទាន់ទូទាត់ថ្លៃដើម) ប៉ុន្តែជាមធ្យម សម្រាប់គោ១ក្បាល លោកអាចទទួលបានប្រាក់ចំណេញចំនួន ៤០ម៉ឺនរៀល ៕
ប្រភព៖ ទំព័រហ្វេសប៊ុក ឯកឧត្តម វេង សាខុន