ខួបអាពាហ៌ពិពាហ៌ Justin ថា ខ្លួនមានសំណាងណាស់ដែលបានធ្វើជាស្វាមី Hailey និង សន្យាទុកនាងជាទី១
កាលពីថ្ងៃពុធ ទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ តារាចម្រៀង Justin Bieber និង ភរិយានាង Hailey បានបង្ហោះរូបភាពក្នុងថ្ងៃតែមួយ ដើម្បីអបអរខួបអាពាហ៌ពិពាហ៌គម្រប់ ១ ឆ្នាំ របស់ពួកគេនៅលើគណនី IG។ រូបភាពជាច្រើនសន្លឹក ព្រមទាំងពាក្យពេចន៌ជាច្រើនរបស់តារាទាំងពីររូបនេះ បានចែករំលែកក្តីស្រឡាញ់របស់ពួកគេឲ្យគ្នាទៅវិញទៅមកនោះ បានធ្វើឲ្យមហាជនអ្នកគាំទ្រជាច្រើនហាក់ឡើងជាតិស្ករមិនតិចទេ ក៏ព្រោះតែពាក្យផ្អែមល្ហែមជាច្រើនរបស់អ្នកទាំងពីរ។
នៅក្នុងគណនី IG របស់ Justin ម្ចាស់បទ «Holy» រូបនេះបានបង្ហោះសារដ៏វែង ផ្ញើរទៅកាន់ភរិយាជាទីស្រឡាញ់ថា «បងសំណាងណាស់ បានធ្វើជាប្តីរបស់អូន! អូនបង្រៀនបងជារៀងរាល់រាល់ថ្ងៃ និង ធ្វើឲ្យបងក្លាយទៅជាបុរសដ៏ល្អ!»។ មិនត្រឹមតែប៉ុណ្ណោះ សារដ៏វែងអន្លាយនោះ Justin ហាក់ចង់បង្ហាញថាលោកពិតជាផ្តល់តម្លៃដល់ ភរិយា គ្រប់រឿងរ៉ាវទាំងអស់ទៀតផង។
យ៉ាងណាមិញ បើងាកមកភរិយារបស់ Justin នាង Hailey ឯនេះវិញ ក៏បានឆ្លើយតបពាក្យដ៏ផ្អែមល្ហែមដល់ស្វាមីដូចគ្នាដែរថា « ១ ឆ្នាំ កន្លងទៅមង្គលការរបស់យើងពិតជាមានសុភមង្គល! ជូនពរឲ្យ រឿងនេះកើតឡើងជារៀងរាល់ថ្ងៃ»។
View this post on Instagram
1 year ago we had the best wedding. Wish I could live this day over and over ??
គួររំឮកថា Justin និង Hailey បានភ្ជាប់ពាក្យនឹងគ្នា នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៨ រហូតមកដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៩ អ្នកទាំងពីរក៏បានរៀបចំពិធីមង្គលការយ៉ាងធំនៅឯ រដ្ឋ Carolina ខាងត្បូង៕