កីឡាករឈ្នះ Ballon d’Or ច្រើនជាងគេ មិនមែន Ronaldo ឬ Messi ទេ តែជា Legend រូបនេះ
Ballon d’Or គឺជាពានរង្វាន់កីឡាករល្អផ្តាច់គេលើពិភពលោក ដែលបានបង្កើតឡើងកាលពីឆ្នាំ ១៩៥៦ នៅក្នុងប្រទេសបារាំង ដោយកាលនោះ កម្មវិធីមួយនេះ រៀបចំឡើងក្រោមការដឹកនាំរបស់សហព័ន្ធកីឡាបាល់ទាត់បារាំង ។
បើនិយាយអំពីបេក្ខភាពកីឡាករដែលឈ្នះពានរង្វាន់នេះវិញ គេប្រហែលជាគិតដល់កីឡាករ២រូប គឺ Christiano Ronaldo និង Lionel Messi ដែលជាកីឡាករល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន ហើយឈ្នះពាននេះបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០០៨ មក ។
តែជាការពិតកីឡាករដែលឈ្នះពានរង្វាន់នេះច្រើនជាងគេនោះគឺជា វីរៈបុរសបាល់ទាត់ របស់ប្រេស៊ីល លោក Edson Arantes do Nascimento (Pelé) ដែលធ្លាប់ឈ្នះពាននេះចំនួន៧លើកគឺនៅឆ្នាំ ១៩៥៨, ១៩៥៩, ១៩៦០, ១៩៦៣, ១៩៦១, ១៩៦៣, ១៩៦៤ និង ឆ្នាំ ១៩៧០ ៕