ព្រឹត្តិការណ៍ដ៏អស្ចារ្យ ពិធីចុះហត្ថលេខាជាមួយ ព្រះនាងតូច នរោត្តម ជេនណា ជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន អ&អេហ្វ ប្រផឺធី (ខេមបូឌា) ឯ.ក
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងធ្វើឡើងនៅថ្ងៃទី 10 តុលា ឆ្នាំ 2020 ខាងមុខនេះ ។ ក្រុមហ៊ុន អ&អេហ្វ ប្រផឺធី (ខេមបូឌា) ឯ.ក នឹងរៀបចំពិធីចុះហត្ថលេខាជាផ្លូវការជាមួយ ព្រះនាងតូច នរោត្តម ជេនណា ជាទូតសុឆន្ទៈ របស់ក្រុមហ៊ុន អ&អេហ្វ ប្រផឺធី (ខេមបូឌា) ជាមួយគ្នាផងដែរ ក៏មានរៀបចំកម្មវិធីកម្សាន្ត សប្បាយៗ ដល់ភ្ញៀវកិត្តិយសទាំងអស់ដូចជា៖ កម្មវិធីបង្រៀន Make Up របស់តារា Online ជាដើម ។ លើសពីនោះទៅទៀត ក៏មានការចូលរួមជាមួយតារាល្បីៗជាច្រើនរូបដូចជា កញ្ញា ម៉េង ជីមមី កញ្ញា ដួង ម៉ានិច នឹង កញ្ញា មីណា ។
គម្រោង បុរី អ&អេហ្វ គឺជាសហគមន៍ដំបូងគេ រចនាសួនផ្កាធំជាងគេនៅក្នុងរាជធានីភ្នំពេញដែលមានផ្ទៃដីសាងសង់ ៥៦០,០០០ម៉ែត្រការ៉េ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺគម្រោង បុរី អ&អេហ្វ មានសួនផ្កាទេសភាពសួនច្បារធំជាងគេបំផុតដែលមានទំហំ ៣០,០០០ ម៉ែត្រការ៉េនៅក្នុងរាជធានីភ្នំពេញ ។ ព្រមទាំងមានអគារលំនៅដ្ឋានខ្ពស់ៗ ចំនួន ២០ អាគារ ជាសហគមន៍លំនៅដ្ឋានបែបសួនច្បារដ៏ធំមួយដ៏កម្រនៅក្នុងរាជធានីភ្នំពេញ។
គម្រោងនេះក៏ត្រូវបានបំពាក់ដោយកន្លែងហាត់ប្រាណអាងហែលទឹករត់ហាត់ប្រាណទី លានបាល់បោះ ទីលានវាយកូនបាល់ សាលវាយសី បាល់បោះ បន្ទប់យូហ្គាបន្ទប់ លេងប៊ីយ៉ាអុក និងទីលានវាយកូនបាល់ ជាទីកន្លែងកម្សាន្តសម្រាប់មនុស្សចាស់និងកន្លែងលេងក្មេងៗសម្រាប់ម្ចាស់លំនៅដ្ឋាន និង គ្រួសាររបស់ពួកគេ ។ លំនៅដ្ឋាន ទីលានកម្សាន្ត ទីលានកីឡា គឺជាសហគមន៍មួយដែលមានគ្រប់ទាំងអស់ ដែលជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនគ្រប់វ័យ ។
កាន់តែពិសេស ពិធីចុះហត្ថលេខាជាផ្លូវការជាមួយ ព្រះនាងតូច នរោត្តមជេនណា ជាទូតសុឆន្ទៈ របស់ក្រុមហ៊ុន អ&អេហ្វ ប្រផឺធី (ខេមបូឌា) នឹងបើកអោយភ្ញៀវចូលរួមដោយសេរី នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង 2រសៀលតទៅ នៅអាគារ អ&អេហ្វ ស្តិតនៅលើផ្លូវ 60m មហាវិថី សម្តេច ហ៊ុន សែន (៣០០ម៉ែត្រខាងត្បូង ពីប្រសព្វនៃមហាវិថិ សម្តេច ហ៊ុន សែន និងមហាវិថី 271) រាជធានីភ្នពេញ ។ សម្រាប់ព័ត៌បន្ថែមសូមចូលទៅកាន់ផេកហ្វេសបុកផ្លូវការរបស់ ក្រុមហ៊ុន អ&អេហ្វ ប្រផឺធី (ខេមបូឌា) https://www.facebook.com/RandFPropertiesKH ឬទំនាក់ទំនងទូរស័ព្ទលេខ 018 8882777 ។ កុំភ្លេចចូលរួមអោយបានច្រើនកុះករ ៕