ខាត់ សុឃីម រំភើបជំនួសឪពុក សុវណ្ណ រិទ្ធី ក្រោយកូនប្រុសលោកមានសេរីភាព
ក្រោយពីមានការចុះផ្សាយព័ត៌មានបញ្ជាក់ពីការដោះលែងលោក សុវណ្ណ រិទ្ធី ឱ្យមានសេរីភាពវិញនោះ បានធ្វើឲ្យមហាជនជាច្រើន បានចែករំលែកក្តីរំភើប និង ចូលរួមអបអរសាទរជាច្រើន។
ក្នុងនោះ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ក៏បានបង្ហាញអារម្មណ៌រំភើបចិត្តជំនួសក្រុមគ្រួសាររបស់លោក សុវណ្ណ រិទ្ធី និងបានបង្ហោះសារនៅលើគណនីហ្វេសប៊ុក ដោយផ្ញើរទៅកាន់លោក សុវណ្ណ សុខា ដែលជាឪពុករបស់លោក សុវណ្ណ រិទ្ធី ផងដែរ។
សារនោះ អ្នកនាង ខាត់ សុឃីម បានសរសេរពាក្យយ៉ាងខ្លីថា «ពេលបានដឹងថាប្អូន មានសេរីភាពខ្ញុំរំភើបជំនួសពូ»៕