តស់! មកដឹងអត្ថប្រយោជន៍សំខាន់ៗ របស់ឱសថអ៊ែរ-អ៊ិច (Air-X) ដែលអ្នកគួរដឹង!
អ៊ែរ-អ៊ិច (Air-X) គឺជាឱសថបំបាត់បញ្ហាក្រពះ ផលិតដោយក្រុមហ៊ុន R.X Group នៅប្រទេសថៃ បង្កើតឡើងតាំងពីឆ្នាំ ១៩៧៥ និង មានឈ្មោះល្បីល្បាញជាង ៣០ ឆ្នាំមកហើយ ។ បច្ចុប្បន្ននេះ ឱសថអ៊ែរ-អ៊ិច (Air-X) បាន និង កំពុងមានវត្តមាននៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាផងដែរ តាមរយៈការនាំចូល និង ចែកចាយផ្ដាច់មុខដោយក្រុមហ៊ុនមហោសថពាណិជ្ជ ដែលមានការទទួលស្គាល់ និង អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាលកម្ពុជា ។
អ៊ែរ-អ៊ិច (Air-X) មិនត្រឹមតែជាឱសថមានឈ្មោះល្បីល្បាញ និង បាននាំចេញទៅកាន់ប្រទេសជាច្រើនក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាក៏នៅត្រូវបានគេចាត់ទុកជាគ្រូពេទ្យប្រចាំផ្ទះដ៏ជំនាញខាងបំបាត់រាល់បញ្ហាក្រពះដ៏មានប្រសិទ្ធភាព ដែលអាចជួយលោកអ្នកបានគ្រប់ពេល និង គ្រប់កាលៈទេសៈទៀតផង ។ តើហេតុអ្វីបានជាលោកអ្នកចាំបាច់ត្រូវប្រើប្រាស់ឱសថអ៊ែរ-អ៊ិច (Air-X) នៅពេលមានបញ្ហាក្រពះកើតឡើង? ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ជាច្រើននៃឱសថអ៊ែរ-អ៊ិច (Air-X) ៖
១-អ៊ែរ-អ៊ិច (Air-X) ជួយបំបាត់អាការហើមពោះ ចុកឆ្អល់ពោះ ទល់ខ្យល់ ។
២-អ៊ែរ-អ៊ិច (Air-X) ជួយឱ្យដំណើរការរំលាយអាហារប្រព្រឹត្តទៅបានល្អ ។
៣-អ៊ែរ-អ៊ិច (Air-X) ជួយបន្ថយជាតិហ្គាសក្នុងក្រពះឆាប់រហ័សមានប្រសិទ្ធភាពត្រឹម ៣ វិនាទី ។
៤-អ៊ែរ-អ៊ិច (Air-X) ធ្វើឱ្យអ្នកមានអារម្មណ៍មិនក្តៅក្រហាយក្នុងក្រពះ ក្រោយទទួលទានអាហារក្តៅខ្លាំង ហឹរ ឬ ជាតិស្រវឹង ។
៥-អ៊ែរ-អ៊ិច (Air-X) ផ្សំពីសារធាតុសៃម៉េទីកូន មាន ២ ប្រភេទគឺ អ៊ែរ-អ៊ិច (Air-X) រសជាតិជីង្កាម និង ប្រភេទទឹកសេរ៉ូសម្រាប់កូនក្មេង ងាយស្រួលទទួលទានបំផុត ហើយដើម្បីបំបាត់រាល់បញ្ហាក្រពះអស់ទាំងនោះ គួរទទួលទានដោយទំពាម្តង ២ គ្រាប់ មួយថ្ងៃ ៣ ដង ។
ឱសថប្រភេទនេះមិនបាកក្នុងរកជាវនោះទេ ដោយលោកអ្នកអាចរកជាវឱសថបាននៅតាមគ្រប់ឱសថស្ថាន ឬ ឱសថស្ថានរងនានាទូទាំងប្រទេសកម្ពុជា ដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា ឬ លោកអ្នកអាចទំនាក់ទំនងមកក្រុមហ៊ុនមហោសថពាណិជ្ជ តាមទូរស័ព្ទលេខ 012 67 37 55 / 010 68 08 08 ៕