តួប្រុសរឿង «ច្រវ៉ាក់ស្នេហ៍» Kem សារភាពលង់ស្នេហ៍តួស្រី ដោយអចេតនា
តារាប្រុសវ័យ ២៣ ឆ្នាំ Kem Hussawee កំពុងក្ដោបបានប្រជាប្រិយភាពយ៉ាងច្រើនផុសផុលពីទស្សនិកជន បន្ទាប់ពីលោកបង្ហាញមុខសម្ដែងជាតួឯកប្រុសក្នុងរឿងភាគថៃដ៏ល្បី «ច្រវ៉ាក់ស្នេហ៍» ជាមួយតួឯកស្រីគឺតារាសម្ដែង Mookda Narinrak ។ ដោយឃើញថា Kem មានរូបរាងសង្ហា ចំណែក Mookda ក៏មានស្រស់ស្អាត ហើយការសម្ដែងដ៏សមស៊ីចង្វាក់គ្នាល្អ ទស្សនិកជនជាច្រើនបានគាំទ្រឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ពិតប្រាកដ ។
ដោយឡែកថ្មីៗនេះ Kem បានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានក្នុងកិច្ចសម្ភាសមួយថា លោក និង Mookda គ្រាន់តែជាគូស្នេហ៍ក្នុងរឿងប៉ុណ្ណោះ តែ Kem មានអារម្មណ៍ថាខ្មាសអៀនពេលសួរដល់សំណួរនេះ ជាពិសេសពេលអានខំមិនរបស់អ្នកគាំទ្រ ព្រោះថាលោកបានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ Mookda ដោយអចេតនា ដោយសារតែនាងមានសម្រស់ស្រស់ស្អាតណាស់ ។
ប្រុសស្អាត Kem បន្តថា លោកមិនដឹងថាអ្វីដែលហៅថាចែចង់នោះទេ លោកគ្រាន់តែដឹងថា ពេលដែលលោកនៅជាមួយ Mookda លោកតែងតែមើលថែនាងបានល្អជានិច្ច ហើយចាប់តាំងពីមុនរហូតមកដល់ពេលនេះ Kem នៅតែមានអារម្មណ៍អឹមអៀនពេលជួបនាង ។ ដ្បិតតែបែបនេះ ទៅថ្ងៃអនាគតលោកមិនទាន់ដឹងថា ពួកគេទាំងពីរអាចក្លាយជាគូស្នេហ៍ពិតប្រាកដ ឬយ៉ាងណាទេ មានតែចាំមើលប៉ុណ្ណោះ ៕