អត់ខ្វល់ នី មុនី្ននាថ សុខចិត្តឱ្យប្អូនវ៉ាមុន!
ថ្វិដ្បិត ទទួលស្គាល់ថាមានគូស្នេហ៍ថ្មីជាអណិកជនរស់នៅប្រទេសអូស្ត្រាលីក៏ពិតមែន តែតារាសម្តែង នី មុន្នីនាថ នៅតែមិនទាន់ហ៊ានបង្ហាញមុខ និង បណ្តើរគូស្នេហ៍ជាចំហរដូចមិត្តភក្តិដទៃឡើយ។
បើតាមគម្រោង នី មុន្នីនាថ នឹងរៀបចំពិធីមង្គលការប្អូនរបស់នាង នៅប៉ុន្មានខែខាងមុខនេះ ដោយមានការអញ្ជើញភ្ញៀវជាអ្នកសិល្បៈច្រើនរូប ចូលរួមផងដែរ។ ក្នុងនោះ ក៏មានការលេងសើចពីសំណាក់មិត្តភក្តិថា ហេតុអ្វី នី មុន្នីនាថ ឱ្យប្អូនវ៉ាមុនបែបនេះ? គួរតែរៀបចំធ្វើតាមលេខរៀង។ បើទោះបីអះអាងថា ចំណងស្នេហ៍មានការយល់ចិត្តគ្នាច្បាស់លាស់ក៏ពិតមែនតែ នី មុន្នីនាថ នៅមិនទាន់ហ៊ានបង្ហាញមុខគូស្នេហ៍ ព្រោះពេលនេះ នាងថាគូស្នេហ៍នៅក្រៅស្រុកនៅឡើយ សូម្បីរឿងរៀបការក៏នាងមិនទាន់គិតដល់ដែរ។
ក្រោយពីមានអ្នកស្អំបេះដូងថ្មី នី មុន្នីនាថ កាន់តែបង្ហាញភាពស្រស់ស្រាយឡើងវិញ ហើយពេលនេះដែរ នាងកំពុងមមាញឹកក្នុងការសម្តែងរឿងជាបន្តបន្ទាប់។ ចុងក្រោយនេះ នាងក៏ទទួលបានប្រជាប្រិយភាពគួរសម បន្ទាប់ពីចាប់ផ្ដើមប្រឡូកសិល្បៈសារជាថ្មី៕
រូបថត ៖ ហ្វេសប៊ុក