ក្រោយ YG សម្រេចលុបប្លង់ស្លៀកខោអាវពេទ្យរបស់ Jannie បុគ្គលិកសុខាភិបាលកូរ៉េឆ្លើយតបបែបនេះ
ក្រោយពីបទចម្រៀង «Love Sick Girl» របស់ក្រុមចម្រៀង BlackPink បានចេញជាផ្លូវការ និង មានអ្នកចូលទស្សនារាប់លានដងហើយនោះ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ មានបុគ្គលិកផ្នែកសុខភាព និង សុខាភិបាលកូរ៉េមួយចំនួន ហាក់មិនរីករាយពេលឃើញប្លង់ថតមួយរបស់ Jannie ដែលបានស្លៀកនូវឈុតគិលានុបដ្ឋាយិកា ដែលមើលទៅហាក់ខុសគ្នាទាំងស្រុងពីឈុតគិលានុបដ្ឋាយិកាពិតប្រាកដ ដូចជាត្រង់សំពត់ខ្លី មួក និង ស្បែកជើងកែងជាដើម។ លើសពីនោះទៅទៀត បុគ្គលិកផ្នែកសុខភាព និង សុខាភិបាលកូរ៉េ បានលើកឡើងថា ឈុតនោះអាចនឹងធ្វើឲ្យមានការយល់ច្រឡំចំពោះគិលានុបដ្ឋាយិកា និង បានស្នើឲ្យ YG កែសម្រួលឡើងវិញផងដែរ។
យ៉ាងណាមិញ កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ YG ក៏បានសម្រេចចិត្តក្នុងការកាត់ប្លង់ Jannie ស្លៀកឈុតគិលានុដ្ឋាយិកា ចេញឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីឆ្លើយតបចំពោះការស្នើសុំខាងលើនេះ។
ក្រោយពី YG សម្រេចក្នុងកែសម្រួលប្លង់នេះចេញ បុគ្គលិកផ្នែកសុខភាព និង សុខាភិបាលកូរ៉េ ក៏បានសរសេរលិខិតសារជាថ្មីមកកាន់ YG ថា «យើងពេញចិត្តចំពោះការសម្រេចចិត្តរបស់ BLACKPINK ក្នុងការជំនួសវីដេអូឱ្យបានឆាប់រហ័ស តាមអាចធ្វើទៅបាន ដែលជាការឆ្លើយតប និង ទំនួលខុសត្រូវយ៉ាងឆាប់រហ័សក្នុងនាមជាតារាដ៏ល្បីឈ្មោះទូទាំងពិភពលោក។ យើងសង្ឃឹមថា កំហុសនេះ នឹងដាស់តឿនដល់មនុស្សទាំងអស់ ដែលតែងបង្កើតការភ័ន្តច្រឡំនៃសីលធម៌វិជ្ជាជីវៈនានា នៅក្នុងសង្គម ដោយមិនត្រឹមតែគិលានុបដ្ឋាយិកាប៉ុណ្ណោះទេ»៕