ខៀវ សានសាណា ស្រឡាញ់ស្វាមីមិនស្ដាយក្រោយ ព្រោះមូលហេតុនេះ!
បើទោះជាកន្លងមក ធ្លាប់បង្ហាញរូបភាពផ្អែមល្ហែមជាមួយនឹងស្វាមីក៏ពិតមែនតែ ខៀវ សានសាណា កម្របង្ហាញអារម្មណ៍របស់ខ្លួន ចំពោះសា្វមីជាចំហនៅតាមគណនីសង្គមនានាណាស់។ យ៉ាងណាមិញ សម្រាប់ថ្ងៃខួបគម្រប់អាពាហ៍ពិពាហ៍ ៤ ឆ្នាំ ពិធីការិនីឆ្នើមរូបនេះ បានទម្លាយសារដ៏មានអត្តន័យមួយ។
មហាជនតែងតែសរសើរពីជីវិតគូរបស់ ខៀវ សានសាណា និងស្វាមីបរទេស ក្រោយអ្នកទាំងពីរបានរួមរស់ជាមួយគ្នា ដោយសុភមង្គល ពោរពេញដោយភាពកក់ក្ដៅ។ ថ្ងៃនេះ គឺជាខួបគម្រប់ ៤ ឆ្នាំនៃជីវិតអាពាហ៍ពិពាហ៍ ពិធីការិនីរូបនេះ បានទម្លាយសារមួយថា៖ «បួនឆ្នាំមុនយើង បានកាន់ដៃគ្នាក្នុងនាមជាប្តីប្រពន្ធ ប្រាំពីរឆ្នាំមុនអ្នកបានចូលគោរពសំពះឱពុកម្តាយខ្ញុំ ហើយថ្ងៃនេះអ្នក នៅតែឱ្យតម្លៃគ្រួសារខ្ញុំ ខ្ញុំសូមហៅអ្នកថាជាស្វាមីដ៏មានគុណធម៌ Happy our wedding anniversary. Thank u for everything. ស្រឡាញ់អ្នកមិនស្តាយក្រោយ my dear husband.» ។
ការលើកឡើងរបស់ ខៀវ សានសាណា ចំៗបែបនេះ បានធ្វើឱ្យមិត្តភក្តិក្នុង និង ក្រៅសិល្បៈ បានចូលរួមអបអរសាទរ សរសើរនូវសំណាងរបស់នាងដែលមានស្វាមីល្អយល់ចិត្តបែបនេះ៕