មេក្រុម Pop Model ស៊ូ ហ្សារ៉ា ទទួលសមាជិកថ្មីគួរឱ្យស្រឡាញ់ ក្រោយរៀបការជាងមួយឆ្នាំ
មេក្រុមបង្ហាញម៉ូដ Pop Model ស៊ូ ហ្សារ៉ា ទើបនឹងទទួលបានសមាជិកថ្មីជាកូនស្រី ដែលមានរូបរាង ទ្រលុកទ្រលន់ និង មានមុខមាត់គួរឱ្យក្នាញ់ ក្រោយពីនាងរៀបការបានប្រមាណជាងមួយឆ្នាំ។
ស៊ូ ហ្សារ៉ា ទើបសម្រាលបានកូនស្រីមួយ កាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅ នៅមន្ទីរពេទ្យឯកជនមួយ ដោយសុវត្ថិ ភាព។ ពេលនេះ នាង និង កូនស្រីក៏មានសុខភាពល្អជាធម្មតា ដោយនាងបានដាក់ឈ្មោះថា ធឿន ម៉ាវីណា ហៅ ជីងជីង។
អ្វីដែលចាប់អារម្មណ៍ គ្រាន់តែសម្រាលកូនដំបូងភ្លាម ស៊ូ ហ្សារ៉ា បានបង្ហោះសារ អរគុណដល់ស្វាមីយ៉ាងផ្អែមល្ហែម បែបនេះថា «អគុណបងដែលចូលមកក្នុងជីវិតអូន ផ្តល់គ្រប់យ៉ាងនូវសេចក្តីសុខសុភមង្គល ពិសេសអំឡុងពេលដែល អូនកំពុងពពោះរហូតដល់ថ្ងៃអូនកេីត បងយកចិត្តទុកដាក់ ថែរក្សា និង ការពារនឹងផ្តល់ភាពកក់ក្តៅដល់អូន និង កូនសូមឱ្យទង្វើរនេះមានជារៀងរហូតដល់យើង ចាស់កោងខ្នងណា! ស្រឡាញ់បងមិនប្រែណាប្តីសម្លាញ់»។
ការទទួលបានសមាជិកថ្មី ដ៏គួរឱ្យស្រឡាញ់របស់ ស៊ូ ហ្សារ៉ា ទទួលបានការសាទរពីសំណាក់មហាជន ក៏ដូចជាមិត្តភក្តិក្នុងសិល្បៈផងដែរ។ គេចាំបាន ស៊ូ ហ្សារ៉ា បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ យ៉ាងអធិកអធម កាលពីខែកក្កដាឆ្នាំ ២០១៩ កន្លងទៅ៕
រូបថត ៖ ហ្វេសប៊ុក