ខេម និង តន់ ចន្ទសីម៉ា លើកទឹកចិត្តកងទ័ពជួយសង្គ្រោះប្រជាជនរងគ្រោះទឹកជំនន់តាមរយៈនេះ (វីដេអូ)
ស្ថានភាពគ្រោះទឹកជំនន់ នៅតាមបណ្តាខេត្តក្រុងក្នុងប្រទេសកម្ពុជា កំពុងវាយប្រហារមកលើខេត្តក្រុងមួយចំនួន រហូតឈានដល់ការអន្តរាគមន៍ជម្លៀសប្រជាជនជាបន្ទាន់ទៅកាន់ទីទួលមានសុវត្ថិភាព ដោយមានការចូលរួមជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំពីបណ្តាកងកម្លាំងរាជអាវុធហត្ថ និង កងទ័ពជាដើម។
ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋ រួមទាំងសិល្បករសិល្បការិនី ក៏បានផ្តល់កម្លាំងចិត្តដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងរង់ចាំជួយសង្គ្រោះប្រជាពលរដ្ឋនៅតំបន់រងគ្រោះតាមរយៈសារ ការបរិច្ចាគសំភារៈ និង ថវិកាផងដែរ។
ជាក់ស្តែង បើក្រឡេកមកមើលតារាចម្រៀង ខេម និង តន់ ចន្ទសីម៉ា ឯនេះវិញ បានបង្ហាញការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់កងទ័ពតាមរយៈបទចម្រៀងវិញ។ បទនោះមានចំណងជើងថា «ទឹកចិត្តកងទ័ព» ដែលបានរៀបរាប់ពីសណ្តានចិត្តលះបង់ ស៊ូទ្រាំយ៉ាងមុះមត់ និង អរគុណដល់ពួកគាត់ក្នុងការលះបង់ជួយសង្គ្រោះក្នុងបុព្វហេតុគ្រោះមហន្តរាយទឹកជំនន់នេះផងដែរ៕