យូរៗឃើញ វ៉ាង ស្រីណូ បង្ហាញវត្តមានម្តង ពិតជានៅតែក្មេង ទាក់ទាញមិនធម្មតា!
បើទោះបីចាកចេញពីអាជីពសិល្បៈជាច្រើនឆ្នាំក៏ពិតមែន តែអតីតតារាសម្តែងរូបស្រស់សិចស៊ី វ៉ាង ស្រីណូ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្ រដោយសារនាងនៅតែមានសម្រស់ស្អាត និង ក្មេងមិនប្រែប្រួលឡើយ។
ថ្មីៗនេះ វ៉ាង ស្រីណូ បានលេចមុខនៅក្នុងកម្មវិធីខួបកំណើតកូនស្រីអ្នកលក់ឡេដែលមានប្រជាប្រិយភាព Love Riya ដោយមានការតុបតែងខ្លួនយ៉ាងស្រស់ស្អាត មើលទៅនៅតែទាក់ទាញគួរឱ្យស្រឡាញ់ ។
មានការលើកឡើងស្ទើរគ្រប់គ្នាពីសំណាក់អ្នកគាំទ្រថាមានវ័យជ្រេបន្តិចក្តី តែសម្រស់ និង រូបរាងរបស់អតីតតារាសម្តែងរូបស្រស់ម្នាក់នេះនៅតែគួរឱ្យស្រឡាញ់ដដែល ហើយខ្លះទៀតចង់ឱ្យ វ៉ាង ស្រីណូ វិលមកចាប់អាជីពសម្តែងដូចមុនទៀតផង។
ពេលនេះដែរ វ៉ាង ស្រីណូ ហាក់មិនខ្វល់ខ្វាយពីការសន្សំលុយកាក់ល្អិតពីអាជីពសម្តែងដូចមុនហើយ ដោយបច្ចុប្បន្ននាងក៏មានមុខជំនួញនៅក្នុងដៃ ដែលកំពុងដំណើរការយ៉ាងរលូន។
រហូតមកដល់ពេលនេះ វ៉ាង ស្រីណូ នៅតែបន្តជីវិតនៅលីវដដែល បើទោះកន្លងមកនាងធ្លាប់ប្រាប់ថាមានគូស្នេហ៍ និង គ្រោងចេញទៅរស់នៅសហរដ្ឋអាមេរិកក្តី ។
គេចាំបានថាកន្លងមក វ៉ាង ស្រីណូ តែងចំណាយពេលនាំឪពុកម្តាយចេញទៅលំហែរនៅបរទេស ជាពិសេសប៉ែកអឺរ៉ុបយ់ាងរីករាយ និងហាយសូរ មានសុភមង្គលបំផុត៕
រូបថត ៖ ហ្វេសប៊ុក