ទីបំផុត! តួស្រីរឿង «ម៉ូតូឌុបបះសក់» Fon បានបែកពីសង្សារស្រឡាញ់គ្នា ១១ ឆ្នាំហើយ
កាលពីប៉ុន្មានថ្ងៃមុន ផ្ទុះការសង្ស័យថាតារាសម្ដែងវ័យ ២៦ ឆ្នាំ Fon Sananthachat តួឯកស្រីក្នុងរឿង «ម៉ូតូឌុបបះសក់» និង សង្សារស្រឡាញ់គ្នា ១១ ឆ្នាំបុរសហាយសូរ Gy Sereethoranakul បានបែកគ្នា បន្ទាប់ពីគេរកឃើញថា Fon បាន unfollow អ៊ីនស្រ្តាក្រាមរបស់សង្សារ ហើយរឿងដែលភ្ញាក់ផ្អើលជាងនេះ នាងក៏បានលុបរូបថតគូចាស់ៗចេញពីក្នុងគណនីអ៊ីនស្រ្តាក្រាមចោលគ្មានសល់ដែរ ។
ដើម្បីបញ្ចប់ការសង្ស័យរបស់ទស្សនិកជន Fon បានចេញមុខបញ្ជាក់តាមរយៈគណនីអ៊ីនស្ដ្រាក្រាមរបស់នាងថា ពេលនេះនាងនៅទំនេរ (Single) ដែលនេះអាចបញ្ជាក់យ៉ាងច្បាស់ថា Fon និង សង្សារហាយសូររូបសង្ហារបស់នាង បានចែកគ្នាដាច់ស្រេចហើយ ។
ទស្សនិកជន ក៏ដូចជាអ្នកដែលស្រឡាញ់គាំទ្រគូស្នេហ៍មួយនេះ បង្ហាញអារម្មណ៍សោកស្ដាយចំពោះពួកគេយ៉ាងខ្លាំង ព្រោះថា កន្លងមកអ្នកទាំងពីរស្រឡាញ់ផ្អែមល្ហែមជាមួយគ្នាខ្លាំងណាស់ ចំណែកទំនាក់ទំនងក៏យូរដល់ទៅ ១១ ឆ្នាំ មិនគួរណាបែកគ្នាយ៉ាងផុយស្រួលបែបនេះទាល់តែសោះ ៕