realme 7i «64MP Power Master» នឹងមានដាក់លក់នៅថ្ងៃទី 23 ខែតុលា នេះហើយ!
realme 7i «ស្មាតហ្វូនដែលមានបំពាក់កាមេរ៉ា 4 គ្រាប់ និង មានតម្លៃក្រោម 250 ដុល្លារដំបូងគេនៅកម្ពុជា» នឹងធ្វើការដាក់លក់លើកដំបូងជាផ្លូវការនៅថ្ងៃទី 23 ខែតុលា ការបំពាក់ជាមួយនឹងកាមេរ៉ាលំដាប់ Flagship 64MP Ultra Clear 4 គ្រាប់ ថាមពលថ្មធំ 5000mAh និង អេក្រង់កម្រិត 90Hz ធ្វើអោយវាក្លាយជាស្មាតហ្វូនថតរូបដែលមានតម្លៃសមរម្យបំផុត នាំនូវបទពិសោធដ៏អស្ចារ្យដល់អ្នកប្រើប្រាស់វ័យក្មេង ។ នៅក្នុងទីផ្សារកម្ពុជា realme គឺជាម៉ាកបច្ចេកវិទ្យាដំបូងគេដែលហ៊ានយកបច្ចេកវិទ្យាលំដាប់ Flagship 64MP Ultra Clear 4 គ្រាប់មកបំពាក់នៅក្នុងជួរតម្លៃ 249 ដុល្លារ និងក្លាយជាម៉ាកបច្ចេកវិទ្យាពេញនិយមយ៉ាងពិតប្រាកដ ។
សម្រាប់ផ្នែកផលិតផល realme គឺតែងតែហ៊ានធ្វើជាម៉ាកបច្ចេកវិទ្យាពេញនិយមដែលឈានមុខគេ បង្កើតនូវផលិតផលដែលមានបច្ចេកទេសល្អ និង ទទួលបានពានរង្វាន់ការរចនាលំដាប់អន្តរជាតិ ដូចជា realme X50 Pro ដែលជាផលិតផល Flagship 5G ដំបូង និង មានបំពាក់នូវបច្ចេកវិទ្យាសាកលឿន 65W SuperDart និងទទួលបានពានរង្វាន់ GOOD DESIGN AWARD 2020 និង DESIGN AWARD ចំណែក Buds Q ដែលបានរចនាដោយអ្នករចនាល្បីនៅ Hermes ក៏ទទួលបានពានរង្វាន់ GERMAN DESIGN AWARD WINNER 2021 និង DESIGN AWARD ។
ហើយសម្រាប់ផ្នែកអ្នកប្រើប្រាស់ យុវវ័យសម័យបច្ចុប្បន្នគឺចូលចិត្តកត់ត្រាការរស់នៅ ក៏ដូចជាហ៊ានស្វែងរកនូវអ្វីដែលជាខ្លួនឯង realme ជាម៉ាកដែលហ៊ានយកបច្ចេកវិទ្យាដែលឈានមុខគេមកបំពាក់ក្នុងជួរតម្លៃកាន់តែទាប ហើយនៅក្នុងជួរតម្លៃនីមួយៗ គឺមានបង្កើតនូវជម្រើសផលិតផលល្អបំផុតសម្រាប់បំពេញតម្រូវការរបស់យុវវ័យ និង ជួយលើកទឹកចិត្តយុវវ័យអោយសម្រេចនូវរឿងដែលពួកគេចូលចិត្តនិងចង់ធ្វើតាមរយៈតម្លៃសមរម្យបំផុត ។ ធ្វើអោយការរស់នៅកាន់តែប្រសើរឡើង លើកទឹកចិត្តអ្នកប្រើប្រាស់អោយហ៊ានធ្វើជាខ្លួនឯង ។
realme 7 series ដែលមានបំពាក់កាមេរ៉ា 64MP Ultra Clear 4 គ្រាប់លំដាប់ Flagship មិនត្រឹមតែអាចលេង Filters ប្តូរពណ៌ថ្មីៗជាច្រើន ដែលមាន realme 7Pro ដែលមានបំពាក់បច្ចេកវិទ្យា 65W SuperDart ដំបូងគេ ហើយនឹង realme 7 ដែលមានបំពាក់នូវ Media Tek G95 ដំបូងគេ រួមទាំង realme 7i ដែលមានការរចនាថ្មី និង ជាម៉ូឌែលមួយដែលបានយកបច្ចេកវិទ្យាកាមេរ៉ា 4 គ្រាប់លំដាប់ Flagship យកមកបំពាក់នៅជួរតម្លៃ 249$ ដំបូងគេ និង ជាម៉ូឌែលមួយដែលស័ក្តសមសម្រាប់អ្នកប្រើប្រាស់បំផុត ។
វាជា «លើកដំបូង» នៃការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាជាច្រើន និង តម្លៃ ជំរុញអោយបច្ចេកវិទ្យាកាន់តែពេញនិយម ដឹកនាំឧស្សាហកម្មបច្ចេកវិទ្យាអោយរីកចម្រើនរួមគ្នា និង ធ្វើអោយ realme អាចពង្រីកយ៉ាងឆាប់រហ័សដល់ទៅ 61 ទីផ្សារជុំវិញពិភពលោក ហើយបានជាប់ចំណាត់ថ្នាក់លេខ ៤ នៅក្នុងទីផ្សារប្រទេសកម្ពុជាក្នុងរយៈពេលមួយឆ្នាំ ។
នាអនាគត realme នឹងបន្តការរីកចម្រើន បន្តនាំមកនូវផលិតផលដែលមានគុណភាពខ្ពស់ និង តម្លៃកាន់តែសមរម្យដល់អ្នកប្រើប្រាស់ ធ្វើអោយបទពិសោធប្រើប្រាស់របស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង ។ ដូចដែលលោក Sky Li ដែលជានាយកប្រតិបត្តិរបស់ realme បានបង្ហាញថា «ពួកយើងបានប្រើរយៈពេលពីរឆ្នាំដើម្បីបញ្ជាក់ថាម៉ាកផលិតផលថ្មីមួយក៏មានឱកាសដូចគ្នា ហើយនេះគ្រាន់តែជាការចាប់ផ្តើម អនាគតគ្មានដែនកំណត់ យើងដឹកនាំស្មារតីឆ្ពោះទៅមុខទាំងអស់គ្នា» ៕