ភ្ជាប់ពាក្យជិតកន្លះឆ្នាំហើយស្រីស្អាត ហេង ចន្ថា នៅតែមិនហ៊ានបង្ហាញមុខគូដណ្តឹង
បើគិតមកដល់ពេលនេះ ប្រមាណជាជិតកន្លះឆ្នាំហើយដែលអតីត Miss Grand Cambodia ហេង ចន្ថា បានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរ តែយ៉ាងណានាងមិនបានបង្ហាញមុខគូដណ្តឹងជាសាធារណៈ ដល់មហាជនឡើយ ។
បើទោះទទួលស្គាល់ថាបានភ្ជាប់ពាក្យក៏ពិតមែន តែតារាសម្តែងរូបស្រស់ ហេង ចន្ថា បដិសេធសុំមិនទាន់បង្ហាញមុខគូដណ្តឹងជាចំហ ដោយអះអាងថាមិនទាន់ដល់ពេល ហើយសូម្បីតែរៀបការពេលណាច្បាស់លាស់នោះ ក៏នាងមិនទាន់ទម្លាយដែរ។
គេចាំបានថា ហេង ចន្ថា បានភ្ជាប់ពាក្យស្ងាត់ៗកាលពីពាក់កណ្តាលខែ ឧសភា ឆ្នាំ២០២០ កន្លងទៅ ដោយនៅក្នុងពិធីភ្ជាប់ពាក្យរបស់នាងនោះ គេហាក់មិនបានឃើញវត្តមានអ្នកសិល្បៈចូលរួមឡើយ។ មហាជន ចាប់អារម្មណ៍ថា គូដណ្តឹងរបស់នាងត្រូវបានគេស្គាល់ថា បុរសដែលមានវ័យកណ្តាល និង មានរូបសម្បត្តិស្រស់សង្ហាផងដែរ។
នៅតែមានការឆ្ងល់ពីសំណាក់អ្នកគាំទ្រថា អ្វីជាមូលហេតុដែលធ្វើឱ្យស្រីស្អាតរូបនេះមិនហ៊ានបង្ហាញមុខអនាគតស្វាមីបែបនេះ? យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ហេង ចន្ថា មិនមានសកម្មភាពសិល្បៈឡើយ ដោយនាងបែរជាងាកទៅធ្វើជំនួញវិញម្តង តែក្នុងន័យនេះ មិនមែនមានន័យថានាងឈប់ពីសិល្បៈទេ គ្រាន់តែផ្អាកតែប៉ុណ្ណោះ។ គេចាំបានថា ហេង ចន្ថា ចាប់ផ្តើមលុកលុយក្នុងអាជីពសម្តែង ក្រោយពីនាងបានក្លាយជាម្ចាស់ជ័យលាភី Miss Grand Cambodia ២០១៦។ កន្លងមក នាងក៏លេចមុខនៅក្នុងខ្សែភាពយន្ដភាគទូរទស្សន៍ជាច្រើន ដោយក្តោបតំណែងជាតួឯកផងដែរ៕
រូបថត ៖ ហ្វេសប៊ុក