ស្វាមីត្រូវបូជាព្រឹកនេះ ភរិយា Chef ឫទ្ធី បង្ហោះសារមួយឃ្លាយ៉ាងកម្សត់បំផុត
សពរបស់លោក ស៊ឺ សោភ័ណ្ឌឫទ្ធី ឬទស្សនិកជនស្គាល់ថាជា Chef ឫទ្ធី នឹងត្រូវប្រារព្ធពិធីបូជា នៅព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០ នេះហើយ បើតាមការបញ្ជាក់ពីភរិយាលោក ។
មនុស្សស្លាប់ទៅបានសុខហើយ ប៉ុន្ដែមនុស្សនៅរស់ទើបមានទុក្ខ ព្រោះតែការបាត់បង់មនុស្សជាទីស្រឡាញ់ឃ្លាតឆ្ងាយពីដើមទ្រូងជារៀងរហូតគ្មានថ្ងៃនឹងត្រឡប់ ។ តួយ៉ាងមរណភាពរបស់ Chef ឫទ្ធី បានធ្វើឱ្យមហាជន មិត្តភក្ដិដែលស្គាល់ធ្លាប់រួមការងារជាមួយលោក សោកសង្រេងស្ដាយស្រណោះនូវវត្តមានរបស់លោកយ៉ាងខ្លាំង ជាពិសេសគឺភរិយារបស់លោក សឹងតែទទួលយកមិនបាននូវការពិតមួយនេះ ព្រោះវាហាក់ដូចជាលឿនខ្លាំងពេក ។
ថ្ងៃនេះ Chef ឫទ្ធី ត្រូវបូជា ស្រាប់តែអ្នកនាង សោភ័ណ្ឌ ភរិយារបស់គណៈកម្មការកម្មវិធីប្រឡងធ្វើម្ហូប Master Chef Khmer រូបនេះ បង្ហោះសារក្ដុកក្ដួលថ្មីមួយ ធ្វើឱ្យមហាជនឃើញហើយស្រណោះស្រណោកសឹងតែស្រក់ទឹកភ្នែកតាមទៅហើយ ដោយអ្នកនាងបាននិយាយថា «ថ្ងៃនេះ គឺជាថ្ងៃចុងក្រោយដែលប្ដីលែងនៅក្បែរអូនរហូតហើយ» ព្រមជាមួយនឹង emoji យំហាក់ដូចជាអ្នកនាងនៅតែមិនទាន់ទទួលយកបាននូវការចាកចេញរបស់ស្វាមី ៕