ជិតសម្រាលកូនទីពីរ ផន សុផារី ទទួលកាដូខ្សែកពេជ្រពីម្តាយ ព្រមទាំងបង្ហោះសារយ៉ាងរំភើប
ស្ងាត់ៗ អតីតតារាកំប្លែង និង ជាតួឯកល្ខោន ផន សុផារី ត្រៀមនឹងសម្រាលកូនទីពីរ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ។
មិនប៉ុន្មានថ្ងៃទៀតទេតួឯកល្ខោនសាច់សខ្ចី ផន សុផារី នឹងបានឃើញមុខកូនទីពីររបស់នាងហើយ។ ពេលនេះ ទាំងម្ដាយ និង កូន សុទ្ធតែមានសុខភាពល្អ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ ខណៈរង់ចាំមើលមុខកូនទីពីរ ផន សុផារី កាន់តែរំភើបខ្លាំង ដោយនាងទទួលបានការកាដូពីសំណាក់អ្នកម្តាយនូវ ខ្សែកពេជ្រយ៉ាងស្រស់ស្អាតមួយខ្សែ ដោយក្នុងនោះនាងបានបង្ហោះសារថា «អរគុណអ្នកម្តាយ សម្រាប់ កាដូឱ្យកូនមុនសម្រាលទឹកចិត្តអ្នកម្តាយកូនចងចាំមិនភ្លេចទេស្រឡាញ់អ្នកមានគុណទាំងពីរស្មើរជីវិត»។
ក្នុងនោះក៏មានការសរសើរថា ផន សុផារី ពិតជាសំណាងណាស់ ដែលមានអ្នកម្តាយល្អបែបនេះ បើទោះកូនមានគ្រួសារទៅហើយក៏អ្នកម្ដាយនៅតែធ្វើបែបនេះទៀត។ មហាជនខ្លះទៀតលើកឡើងថា ផន សុផារី ទទួលបានលាភពីរក្នុងពេលតែមួយមានន័យថា ជិតបានឃើញមុខកូនសំណព្វ ហើយបានទទួលកាដូពីអ្នកមានគុណទៀត ។
ផន សុផារី ត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់ថៅកែល្ខោនដ៏ល្បីលោក ភី សុគន្ធី ហើយកន្លងមកនាង ក៏បានចូលរួមលេងកំប្លែង និង ថតMV ទៀតផង តែពេលនេះ ផន សុផារី បានងាកមកចាប់អាជីពលេងល្ខោន និង ច្រៀងកាត់សក់តែប៉ុណ្ណោះ។ ក្រៅពីនេះ នាងក៏បានងាកមកចាប់អាជីពលក់ផលិតផលរក្សាសម្រស់ និង សម្លៀកបំពាក់ផងដែរ ៕
រូបថត ៖ ហ្វេសប៊ុក