គម្រប់ខួប ១ ឆ្នាំនៃការភ្ជាប់ពាក្យ ពេជ្រ សូលីកា និយាយបែបនេះទៅកាន់គូដណ្ដឹង
ធ្មេចបើកៗ តារាចម្រៀង ពេជ្រ សូលីកា ភ្ជាប់ពាក្យបានរយៈពេលមួយឆ្នាំហើយ ដោយក្នុងនោះនាងក៏ទទួលបានកូនប្រុសមួយជាចំណងដៃ។ សម្រាប់ខួបគម្រប់មួយឆ្នាំនៃការភ្ជាប់ពាក្យតារាចម្រៀងរូបនេះ ក៏មិនភ្លេចបង្ហាញអារម្មណ៍របស់ខ្លួន ស្តាប់ហើយពិតជារំភើបជាខ្លាំង។
ពេជ្រ សូលីកា បានឆ្លងកាត់រឿងរ៉ាវជាច្រើន ទម្រាំទទួលបានជីវិតស្នេហាដែលពោរពេញទៅដោយក្តីសុខបែបនេះ។ នាងបានលើកឡើងពីអារម្មណ៍ពិតមួយ នៅក្នុងថ្ងៃខួបគម្រប់មួយឆ្នាំនៃពិធីភ្ជាប់ពាក្យ ដោយបង្ហោះសារមួយថា «នាងចង់កាន់ដៃស្វាមីរហូតដល់ អាយុ ៩០ឆ្នាំ» ។
ជាមួយនឹងអត្ថន័យសារខ្លីមួយនេះ ពេជ្រ សូលីកា បានធ្វើឱ្យហ្វេនៗមិនតិចទេ រំភើបសាទរ និង ជូនពរឱ្យក្រុមគ្រួសារតូចរបស់នាងកាន់តែមានសុភមង្គល ។
បើទោះមានកូនជាចំណងដៃរួចហើយក៏ពិតមែន តែតាមគម្រោង ពេជ្រ សូលីកា មានបំណងនឹងរៀបចំពិធីរៀបមង្គលការ នៅក្នុង ឆ្នាំ ២០២១ ខាងមុខនេះឱ្យបានអធកអធមទៅតាមប្រពៃណីខ្មែរ។
យ៉ាងណាមិញ ថ្មីៗនេះ នាងក៏បានលេចមុខជាបណ្តើរៗឡើងវិញនៅក្នុងអាជីពសិល្ប ដោយបានចេញបទចម្រៀងថែមទៀតផង។ អ្វីដែលចាប់អារម្មណ៍ ក្រោយមានកូន ពេជ្រ សូលីកា កាន់តែងាកមកលេងស្ទីលតុបតែងខ្លួនខ្លាំងជាងមុន ធ្វើឱ្យសម្រស់របស់អ្នកម្តាយរូបនេះ កាន់តែស្អាតថែមមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ បើទោះមានជំនួញ បើកហាងលក់អាហារ និង កំពុងរស់នៅក្នុងជីវភាពហាយសូរក៏ពិតមែនតែ ពេជ្រ សូលីកា នៅតែឆ្លៀតពេលសន្សំលុយ តាមរយៈការលក់ផលិតផលនានាតាមអនឡាញផងដែរ៕