ទើបតែកន្លះខែ កូនស្រីសំណព្វចិត្ត សួស វីសា សក់ក្រាស់ មុខស្អាតគួរឲ្យក្នាញ់
រយៈពេលប្រមាណជា ២០ ថ្ងៃហើយ តារាចម្រៀង សួស វីសា សម្រាលបានកូនស្រីដំបូង ដែលជាចំណងដៃអាពាហ៍ពិពាហ៍រវាងនាង និង ស្វាមីគឺតារាសម្តែង Tommy ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ កូនស្រីរបស់តារាទាំង ២ រូប ខាងលើនេះ ហាក់កាន់តែទទួលបានការចាប់អារម្មណ៍បន្ថែមទៀតពីសំណាក់មហាជអ្នកគាំទ្រ តាមរយៈការបង្ហោះរូបភាពរបស់នាងតូចនៅលើផេកហ្វេសប៊ុក ដែលប៉ាម៉ាក់របស់នាងបានបង្កើតឲ្យនោះ ។
ផេកហ្វេសប៊ុកផ្លូវការ កូនស្រីរបស់ សួស វីសា មានឈ្មោះថា ថង សាម៉ូលីណា ត្រូវបានមហាជនអ្នកគាំទ្រចូល like និង ចែករំលែករូបភាពជាច្រើនក៏ព្រោះតែ អាយុមិនទាន់ដល់មួយខែផង នាងតូចកាន់តែគួរឲ្យក្នាញ់ និង គួរឲ្យស្រឡាញ់ខ្លាំងឡើងៗ ។ ជាពិសេសនោះ គឺសក់ក្រាស់ខ្មៅឡើងស្អាត និង មុខមាត់កាត់ដូចប៉ាម៉ាក់ណាស់។
សូមទស្សនារូបភាពអូន ថង សាម៉ូលីណា ហៅ Jenny ខាងក្រោម ៖