សិទ្ធី នីកា រៀបចំពិធីខួបកំណើតកូនប្រុសគម្រប់អាយុ ១ ឆ្នាំយ៉ាងអធិកអធម កាលពីយប់មិញ (វីដេអូ)
ធ្មេចបើកៗ កូនប្រុសរបស់តារាសម្តែងរូបស្រស់ សិទ្ធី នីកា ដែលជាដំណក់ឈាមរបស់ខ្សែរាជវង្សនោះ មានវ័យ ១ ឆ្នាំ ហើយតារាសម្តែងរូបនេះ និង ស្វាមីក៏មិនភ្លេចរៀបចំពិធីខួបកំណើតយ៉ាងអធិកអធមផងដែរ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ យប់មិញនេះ។
ពិធីខួបកំណើតរបស់កូនប្រុស សិទ្ធី នីកា បានប្រព្រឹត្តទៅយ៉ាងរីករាយ ដោយមានការចូលរួមជូនពរពី សំណាក់សាច់ញាតិ និង ភ្ញៀវកិត្តិយសជាច្រើន ដោយក្នុងនោះ សិទ្ធី នីកា បានរៀបចំទៅតាមប្រពៃណីខ្មែរដែលមានទាំងពិធីសូត្រមន្ត ព្រមទាំងពិធីជប់លៀងទៀតផង ។ សម្រាប់ថ្ងៃពិសេសរបស់កូនប្រុសជាទីស្រឡាញ់នេះ គេសង្កេតឃើញអ្នកម្តាយរូបស្រស់នេះ បានជូនពរជ័យដល់កូនប្រុសរបស់ខ្លួនថា «Happy first birthday ម្ចាស់ ជីវិតរបស់ម៉ាក់ អគុណណាស់ដែលចូលមកក្នុងជីវិតរបស់ម៉ាក់ចាំនិយាយជូនពរ និងអារម្មណ៍កាលពីមួយឆ្នាំមុនក្នុងVideo វិញ ព្រោះមានពាក្យក្នុងចិត្តច្រើនណាស់ដែលចង់និយាយទៅកាន់កូន ម៉ាក់ស្រឡាញ់កូន Enzo»។
នៅក្នុងពិធីខួបកំណើតរបស់កូនប្រុសកាលពីយប់មិញនេះ គេសង្កេតឃើញ សិទ្ធី នីកា មានការតុបតែង ខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតរ៉ូបប៉ោងខ្លីពណ៌ស ដែលមើលទៅកាន់តែទាក់ទាញ និង លេចធ្លោថែមមួយកម្រិតទៀត ។ មានការសរសើរពីសំណាក់មហាជនថា ក្រោយក្លាយជាអ្នកម្តាយ សិទ្ធី នីកា កាន់តែមានសម្រស់ ស្អាត និង ប្លែកជាងពីនៅលីវទៅទៀត។
ចង់ដឹងច្បាស់ ពីទិដ្ឋភាពពិធីខួបកំណើតកូនប្រុសរបស់ សិទ្ធី នីកា តស់! ទៅមើលវីដេអូខាងក្រោម៕
រូបថត ៖ ហ្វេសប៊ុក