មាស សុខសោភា និង គូស្នេហ៍ឆ្នាំនេះ ប្លែកភ្នែក ស៊ីដាច់គេឯង
កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ នៅតាមបណ្តាប្រទេសអ៉ឺរ៉ុប មានការរៀបចំបុណ្យ Halloween យ៉ាងគគ្រឹកគគ្រែង។ យ៉ាងណាមិញ ប្រលេកមកមើល នៅក្នុងប្រទេសកម្ពុជាយើង ក៏មានយុវវ័យមួយចំនួន បានចូលរួមកម្សាន្ដ និង តុបតែងខ្លួនប្លែកៗ ផងដែរ។
ក្នុងនោះ គេសង្កេតឃើញាថា តារាចម្រៀងជួរមុខ មាស សុខសោភា និង គូស្នេហ៍ក៏បានចូលរួមកម្សាន្តក្នុងបុណ្យ Halloween នេះដូចគ្នាដែរក្នុងឆ្នាំនេះ ។ រីឯ ស្ទីលតុបតែងខ្លួនរបស់តារាស្រីរូបនេះ និង គូស្នេហ៍វិញ គឺបានគ្រោងឈុតម្ចាស់ក្សត្រី និង ព្រះអង្គ នៅប្រទេសអេហ្ស៊ីប ដែលមើលទៅពិតជាប្លែក និងស្រស់ស្អាតយ៉ាងខ្លាំង៕