ខាត់ សុឃីម ញញឹមបិទមាត់មិនជិត ក្រោយសម្រេចបំណងប្រាថ្នាមួយ
មួយរយៈខ្លីសោះ តារាពហុជំនាញ ខាត់ សុឃីម បានព្យាយាមសម្រករាងរបស់ខ្លួនបានដោយជោគជ័យ ដែលពេលនេះ នាងស្រកទម្ងន់ដល់ទៅជិត ១០ គីឡូ ។
គេចាំបានថា ដោយសារមិនសូវមានការងារសិល្បៈមួយរយៈមុននោះ ខាត់ សុឃីម បានបណ្តោយខ្លួនឱ្យមានរូបរាង ធាត់បែកសាច់ទ្រលុកទ្រលន់ដោយនាងឡើងដល់ទៅ ៦០ គីឡូឯណោះ តែយ៉ាងណា តារាកូនពីររូបនេះ បានព្យាយាមសម្រកគីឡូដោយការហាត់ប្រាណជាប្រចាំ រហូតស្រកទម្ងន់ដល់ទៅ ៨ គីឡូ ដែលធ្វើឱ្យរូបនាងសប្បាយចិត្តយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ នាងបានបង្ហោះសារអបអរខ្លួនឯងបែបនេះទៀតផង ៖ «ស្គមហេីយ ៗៗ មិត្តអេីយ អរគុណខ្លួន ដែលបានមេីលថែខ្លួនអោយស្គម ៦០ គីឡូ ឥឡូវនៅ ៥២ គីឡូ»។
ចំពោះការលើកឡើងរបស់ ខាត់ សុឃីម ទាក់ទងរឿងទម្ងន់បែបនេះ បានធ្វើឱ្យប្រិយមិត្តនារីជាច្រើនចង់ដឹងថា ក្រៅពីវិធីសាស្រ្តាហាត់ប្រាណតើ ខាត់ សុឃីម មានវិធីអ្វីបានជាស្រកគីឡូលឿនបែបនេះ?
គួរឱ្យដឹងថា ថ្វីដ្បិតមានវ័យដល់ទៅ ៤០ ឆ្នាំ តែសម្រស់របស់ ខាត់ សុឃីម នៅតែស្អាតខ្ញង់មិនចាញ់តារាស្រករក្រោយ ប៉ុន្មានឡើយ។ ក្រៅពីការងារសិល្បៈ ខាត់ សុឃីម ទើបនឹងបើកជំនួញពីរ ដែលកំពុងដំណើរការយ៉ាងរលូនទៀតផង៕
រូបថត ៖ ហ្វេសប៊ុក