ទើបបើកហាងសម្លៀកបំពាក់ឥលូវ សុខ រ៉ាស៊ី បោះទុនរាប់ម៉ឺនដុល្លារបើកជំនួញធំមួយទៀត
មិនមែនជារឿងធម្មតាទេ ពេលនេះ ពិធីករ សុខ រ៉ាស៊ី កាន់តែមានទីផ្សារការងារខ្ពស់ ហើយក្នុងនោះ លោក ក៏ចាប់ផ្តើមងាកមកបង្កើតមុខរបរបន្ទាប់បន្សំជាបន្តបន្ទាប់។
គេចាំបានថាទើបនឹងបើកហាងលក់សម្លៀកបំពាក់ ដែលមានស្លាកយីហោថា ៧ Men Fashion មិនទាន់បានប៉ុន្មានផង ពេលនេះពិធីករ សុខ រ៉ាស៊ី បានងាកមកបោះទុនបើកភោជនីយដ្ឋានមួយបន្ថែមទៀត។ ក្នុងនោះ លោកបានដាក់ស្លាកយីហោថា MC Place Restaurant and Lounge ដែលនឹងចាប់ផ្តើមបើកដំណើរការនាពេលឆាប់ៗខាងមុខនេះ។
ជាមួយគ្នានោះក៏មានការព្រលយ ប្រាប់ពីសំណាក់មិត្តរួមការងារ ថារបរថ្មីរមួយនេះរបស់លោក សុខ រ៉ាស៊ី ចំណាយដើមទុនច្រើនគួរសម។ ថ្វីដ្បិតចំណាយទុនច្រើន តែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញតារាមួយចំនួន បានងាកមកបើកភោជនីយដ្ឋានជាបន្តបន្ទាប់ ដែលមានដូចជា វីជេ ដាដា និង លោកខេម ជាដើម ។
គួរឱ្យដឹងថា លោក សុខ រ៉ាស៊ី ក៏ជាពិធីករដែលមានឈ្មោះបោះសំឡេង នៅក្នុងស្ថានីយទូរទស្សន៍ហង្សមាស ដែលមួយរយៈចុងក្រោយនេះ លោកកាន់តែខ្លាំង ក្រោយពីលោកបានងាកមកចាប់ដៃគូជាមួយ កែវ ចាន់និមល នៅក្នុងកម្មវិធីនានាជាច្រើន៕