ហេតុតែកូនដំបូង! គ្រាន់តែកូនក្អែ ឌី សូនីតា ភ័យស្លន់ស្លោនាំទៅពេទ្យទាំងយប់
រយៈពេលប្រមាណជាកន្លះខែហើយ ដែលតារាសម្តែង ឌី សូនីតា បានសម្រាលកូនស្រីដំបូងជាតំណក់ឈាមរបស់តារាសម្តែង អេឡិច ហ្សូរ៉ា ហើយគេបានសង្កេតឃើញថាឪពុកម្តាយថ្មីថ្មោងគូនេះ ហាក់កាន់តែមានសុភមង្គលខ្លាំងឡើងដែលទទួលបានសមាជិកថ្មីជាកូនស្រីគួរឲ្យស្រឡាញ់យ៉ាងនេះ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ លោក អេឡិច ហ្សូរ៉ា បានបង្ហោះសារមួយធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកហួសចិត្តចំពោះលោក និង ឌី សូនីតា យ៉ាងខ្លាំង ដោយសារតែអ្នកទាំងពីរបានដឹកកូនស្រីតូចទៅពេទ្យទាំងយប់ ព្រោះតែកូនក្អែសោះ ។
អេឡិច ហ្សូរ៉ា បានបង្ហោះសារថា «កាដុងអើយកាដុង ! ហេតុតែកូនដំបូង គ្រាន់តែកូនក្អែនាំទៅពេទ្យទាំងយប់ ដល់ពេទ្យប្រាប់ ទើបដឹងថាឱ្យកូនបៅច្រើនពេក!» ៕