នៅថ្ងៃខួកកំណើតស្វាមី យក់ ថិតរដ្ឋា លេងពាក្យជូនពរស្វាមីយ៉ាងចាក់ដោត
សម្រាប់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ យក់ ថិតរដ្ឋា បានរៀបចំពិធីខួបកំណើតសម្រាប់ស្វាមីពោរពេញទៅដោយក្តីស្រឡាញ់ និង ភាពកក់ក្តៅជាខ្លាំង តែអ្វីដែលកត់សម្គាល់ យក់ ថិតរដ្ឋា បានជូនពរស្វាមីជាមួយពាក្យពេចន៍យ៉ាងចាក់ដោតតែម្តង ។
យក់ ថិតរដ្ឋា បានរៀបចំពិធីខួបកំណើតឱ្យលោក ឃុំ ប៊ុណ្ណាដែត ជាស្វាមីនៅក្នុងហាងមួយ ដោយមានការចូលរួមពីសំណាក់មិត្តភក្តិជាច្រើន ក្នុងនោះគេក៏បានឃើញវត្តមានអតីតតារាចម្រៀង លាន អាព្រីលគីនីន ។ បើទោះបីមិនមែនជាពិធីខួបកំណើតធំដុំក៏ពិតមែន តែគេសង្កេតឃើញលោក ឃុំ ប៊ុណ្ណាដែត ញញឹមបិទមាត់មិនជិតនៅក្នុងថ្ងៃពិសេសនេះ ហើយអ្វីដែលចាប់អារម្មណ៍នោះ យក់ ថិតរដ្ឋា បានបង្ហោះពាក្យពេចន៍ជូនពរស្វាមីយ៉ាងផ្អែមល្ហែមលាយឡំនឹងពាក្យចាក់ដោតខ្លះៗថា «ប្តីសម្លាញ់ ជូនពរលោកប្តីមានសុខភាពល្អជោគជ័យ ក្នុងជីវិតរហូតទៅសំខាន់ស្រឡាញ់ me និង កូនៗ ទាំងបីរបស់យេីងកុំប្រែចិត្តណាប្តី គ្រាន់តែចាំថាពួកយេីងទាំងបួនស្រឡាញ់បងណា» ។
បើគិតមកដល់ពេលនេះ យក់ ថិតរដ្ឋា រៀបការបានជាង ១០ ឆ្នាំហើយ តែជីវិតគូរបស់នាងនៅតែមានភាពល្អូកល្អិន និង ពេលនេះពួកគេក៏មានកូនបីនាក់ជាចំណងដៃផងដែរ ។ ចំណែកឯការរស់នៅរបស់ប្តីប្រពន្ធមួយគូនេះគឺហ៊ឺហាមិនធម្មតាដែរ ដោយពួកគេមានរថយន្តទំនើបៗដល់ទៅពីរគ្រឿងមានតម្លៃក្បែរកន្លះលានដុល្លារទៀតផង ៕