អេនជី រៀបចំពិធីបង្កក់កូនប្រុសដំបូងយ៉ាងសាមញ្ញ តែមានន័យខ្លាំង
កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺជាថ្ងៃគម្រប់មួយខែនៃការសម្រាលកូនប្រុសដំបូង តារាចម្រៀងស្រី អេនជី ដែលមានឈ្មោះថា គង់ វីរៈអ៊ីដេន ។
មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានសង្កេតឃើញថា ក្នុងថ្ងៃបង្កក់ខែរបស់កូនប្រុសតារាចម្រៀងរូបនេះ ហាក់មិនបានរៀបចំកម្មវិធីធំដុំ ដូចទៅនឹងសិល្បករមួយចំនួននោះទេ ដោយ អេនជី បានត្រឹមតែរៀបចំសូត្រមន្តបង្កក់សិរី និង មានការចូលរួមពីក្រុមគ្រួសារ និង មិត្តភក្តិស្និទ្ធស្នាលមួយចំនួនតែប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ ទោះជាកម្មវិធីនេះមិនហ៊ឹកហាក់ សាមញ្ញៗយ៉ាងណាក្តី តែតារាចម្រៀង អេនជី និង ក្រុមគ្រួសារ ពិតជាមើលទៅមានសុភមង្គលខ្លាំងណាស់ ៕