ទិដ្ឋភាពពិធីបុណ្យសពម្តាយ យាយអឿន ថ្ងៃចុងក្រោយ ស្រងេះស្រងោចណាស់!
ប៉ុន្មានថ្ងៃមកហើយដែលតារាកំប្លែងជើងចាស់ អ្នកស្រី សួន សំអឿន ហៅ យាយអឿន បានជួបទុក្ខធំ បន្ទាប់ពីអ្នកម្តាយជាទីគោរព និង ស្រឡាញ់របស់អ្នកបានទទួលមរណភាពកាលពីថ្មីៗនេះ ដែលធ្វើឱ្យអ្នកស្រី និង ក្រុមគ្រួសារកើតទុក្ខក្រៀមក្រំយ៉ាងខ្លាំង ។
បើតាមទំព័រហ្វេសប៊ុករបស់អ្នកស្រី សួន សំអឿន បានសរសេរបង្ហោះរៀបរាប់យ៉ាងស្រងេះស្រងោចថា «នាងខ្ញុំមានទុក្ខជាទម្ងន់ ដោយអ្នកម្តាយលាចាកលោកចោលកូនហើយ សូមអ្នកម្តាយទៅបានសុខ សាធុ សាធុ សាធុ» ។ គ្រាដែលតារាកំប្លែងជើងចាស់រូបនេះបានបង្ហោះសារជូនដំណឹងពីមរណភាពម្តាយនោះ គេកត់សម្គាល់ឃើញមានអ្នកគាំទ្រជាច្រើន រួមទាំងអ្នកក្នុងចង្កោមសិល្បៈផង បានចូលរួមផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំនេះគ្រប់ៗគ្នា ។
យ៉ាងណាមិញមកដល់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ពិធីបុណ្យសពរបស់ម្តាយអ្នកស្រី សួន សំអឿន បានចប់សព្វគ្រប់ហើយ បន្ទាប់ពីពិធីបូជាសពកាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ។
គួរឱ្យដឹងដែរថា អ្នកម្តាយរបស់អ្នកស្រី សួន សំអឿន បានទទួលមរណភាពកាលពីវេលាម៉ោង ២ និង ៤១ នាទីរសៀល ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ក្នុងអាយុ ៨៦ ឆ្នាំ ដោយជរាពាធ ៕