ឌួង ហ្សូរីដា ស្រក់ទឹកភ្នែកក្រោយសត្វជាទីស្រឡាញ់រស់នៅជាមួយ ១៦ ឆ្នាំស្លាប់ (វីដេអូ)
ជឿជាក់ថាមហាជនដឹងហើយថា ឌួង ហ្សូរីដា ជាតារាស្រីដែលចូលចិត្តផ្តល់ក្តីស្រឡាញ់ដល់ សត្វ សុនខដូចជាសមាជិកគ្រួសាររបស់នាង។ ថ្មីៗនេះពិធីការិនីរូបនេះ បានបង្ហាញអារម្មណ៍ស្រណោះ និង ស្រក់ទឹកភ្នែក ក្រោយពីសត្វជាទីស្រឡាញ់របស់ខ្លួនបានស្លាប់ដោយសារជំងឺ ។
ជាមួយនឹងការសម្រក់ទឹកភ្នែក ដោយក្ដីស្រណោះដល់សត្វជាទីស្រឡាញ់ដែលបានឃ្លាតឆ្ងាយនោះ ឌួង ហ្សូរីដា ក៏បានរៀបចំពិធី បុណ្យឱ្យសត្វសុនខរបស់នាងដោយមានការនិមន្តព្រះសង្ឈសូត្រធម៌ តាមព្រះពុទ្ធសាសនាផងដែរ។
ជាមួយនឹងការចូលរួមសោកស្តាយពីសំណាក់មិត្តភក្តិ ក្នុងសិល្បៈមួយចំនួន ក៏មានការលើកឡើងពីសំណាក់អ្នកគាំទ្រថា ទាល់តែអ្នកស្រឡាញ់សត្វចិញ្ចឹមបានដឹងពីអារម្មណ៍មួយនេះ ។ សត្វសុនខ នេះបានរស់នៅជាមួយ ឌួង ហ្សូរីដា ដល់ទៅ ១៦ឆ្នាំហើយនាងក៏បានចាត់ទុកដូចជាសមាជិកក្នុងគ្រួសារដែលនាងតែងហៅថាជា កូនពេញមាត់ ។
មុនសត្វជាទីស្រឡាញ់របស់ខ្លួនស្លាប់ភ្លាម ឌួង ហ្សូរីដា ក៏បានបង្ហោះសារដែលមានអត្ថន័យថាយ៉ាងវែង ថា« ០៣ ១១ ២០២០ នីតនីត ឈឺខ្លាំងហើយ…! ពេទ្យប្រាប់ថាឱ្យត្រៀមចិត្តសង្ឃឹមតិចណាស់ ព្រោះរលាកក្រលៀន ខ្លាំងសំខាន់នីតនីតចាស់ខ្លាំងហើយ…! ពិបាកនឹងធ្វើចិត្ត ទោះបីត្រូវទទួលយក តែនៅតែបន់ស្រន់សូម ឱ្យ នីតនីត ជា និង អាចពន្យាពេលរស់នៅជាមួយពួកយើងឱ្យបាន១ រឺ ២ឆ្នាំ ទៀតក៍បាន ព្រោះ នីតនីត ជាកូនពៅរបស់ Fanta តែមួយគត់ដែលនៅសល់ ក្រៅពីហ្នឹងគេទៅ អស់ហើយ..រយៈពេល ១៦ឆ្នាំ ដូចជាលឿនខ្លាំងណាស់អាណិតណាស់ មួយរយៈនេះ គេមិនស្រួលខ្លួនគេដើរតាមខ្ញុំគ្រប់ជំហ៊ាន សូម្បី តែចូលបន្ទប់ទឹកទៅណាក៍ទារទៅតាមដែរ ខ្ញុំដឹងថា គ្រប់គ្នាឱ្យតែជិតដល់ពេល គឺគេត្រូវការនៅក្បែរ ម្តាយម្នាក់នេះខ្លាំងណាស់ ស្រណោះណាស់ នីតនីត ខ្លាចភ្លៀង ខ្លាចផ្គរលាន់ ខ្លាចរន្ទះ ពេលគេ ភ័យត្រូវ ការឱ្យយើងអោបបានបាត់ខ្លាច ឆាប់ជាណាកូន ឆាប់មកផ្ទះយើងវិញ»។
តស់! ចង់ដឹងច្បាស់ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៕
រូបថត ៖ ហ្វេសប៊ុក