ណាខុន ស្រឡាញ់កូនប្រុសម្ចាស់ស្នេហ៍ខ្លាំង ដូចកូនបង្កើតរបស់ខ្លួន
ក្រោយពីបង្ហាញជាសាធារណៈ ពីរូបភាពជុំក្រុមគ្រួសារជាមួយនឹងគូស្នេហ៍ និង កូនប្រុសយ៉ាងមានសុភមង្គលហើយនោះ តារាសម្តែងប្រុស ណាខុន ត្រូវបានមហាជនអ្នកគាំទ្រកាន់តែជូនពរ និង សរសើរចំពោះចំណងស្នេហ៍របស់លោកកាន់តែច្រើនឡើងៗថែមទៀត ។
យ៉ាងណាមិញ នៅថ្ងៃកំណើតរបស់តារាសម្តែងរូបសង្ហានេះ លោកបានបង្ហោះសារយ៉ាងផ្អែមល្ហែមទៀតហើយ អរគុណដល់ម្ចាស់ចិត្តរបស់លោកទាំងពីរ រួមមាន គូស្នេហ៍ និង កូនប្រុសជាទីស្រឡាញ់ ដែលបាន surprise ខួបកំណើតរបស់លោកកាលពីយប់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ។
លោកបានបង្ហោះសារ ភ្ជាប់ជាមួយរូបភាពលក្ខណៈគ្រួសារជាច្រើនសន្លឹក ដោយសរសេរថា ៖ «អរគុណ បេះដូងទាំងពីរ សំរាប់ក្តីស្រលាញ់ សំរាប់ក្តីសុខ Surprise my birthday »។
ជាពិសេសនោះ អ្វីកាន់តែមើលទៅគួរឲ្យមានសុភមង្គល គេបានសង្កេតឃើញថា ណាខុន មានភាពស្និទ្ធស្នាល និង ស្រឡាញ់កូនប្រុសរបស់គូស្នេហ៍ដូចជាកូនបង្កើតរបស់ខ្លួន យ៉ាងដូច្នោះ ៕