វី យ៉ារ៉ូ ប្រឹងធ្វើការជម្នះការមើលងាយ រហូតធ្លាក់ខ្លួនឈឺគួរឱ្យអាណិត
ពិធីករ និង តារាសម្តែងវ័យក្មេង វី យ៉ារ៉ូ ធ្លាប់បង្ហោះប្រាប់ជារឿយៗមកហើយនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថាការតស៊ូព្យាយាមរហូតទទួលបានប្រជាប្រិយភាពមកដល់ថ្ងៃនេះ ក៏ព្រោះតែការប្រឹងប្រែងជម្នះការមើលងាយពីសំណាក់មនុស្សជុំវិញខ្លួនរបស់លោក ។
យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ តារាប្រុសរូបនេះបានបង្ហោះសារមួយឃ្លា រហូតធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង មិត្តភក្តិមានការព្រួយបារម្ភលោកយ៉ាងខ្លាំង បន្ទាប់ពីលោកថាការមើលងាយរបស់គេ ធ្វើឲ្យលោកប្រឹងប្រែងធ្វើការដល់ថ្នាក់ឈឺ ។
សារនោះដែរ វី យ៉ារ៉ូ បានសរសេរថា «ភាពមើលងាយរបស់គេបានធ្វើឱ្យខ្ញុំប្រឹងប្រែងជាងមុន ប៉ុន្តែខ្ញុំបានប្រឹងប្រែងជ្រុល! ហួសរហូតដល់ធ្លាក់ខ្លួនឈឺ» ។ ក្រោយពីបានបង្ហោះឃ្លានោះហើយ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង មិត្តភក្តិរបស់លោកក៏បានចូលបញ្ចេញមតិ ជូនពរ និង ផ្តល់កម្លាំងចិត្តដល់ វី យ៉ារ៉ូ យ៉ាងច្រើនផងដែរ ៕