ត្រឹមព្រឹកនេះ ចំនួនសរុបអ្នកពាក់ព័ន្ធរដ្ឋមន្ត្រីការបរទេសហុងគ្រី កើនដល់ ៨៨៩ នាក់ហើយ
ក្រសួងសុខាភិបាលកម្ពុជានាព្រឹកថ្ងៃទី ០៧ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនឱ្យជ្រាបពីបញ្ហាកូវីដ ១៩ នៅកម្ពុជាថា ក្នុងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន ២នាក់ និងអ្នកជាសះស្បើយចំនួន ២នាក់ ។
រីឯការពិនិត្យវត្ថុសំណាកអ្នកប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស និង ពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២០ មានចំនួន ២១២ នាក់ ដែលទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ ១៩ ទាំងអស់ ។ បេីសរុបទាំងពីរថ្ងៃ (ថ្ងៃទី ០៤ ទី ០៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ ២០២០) អ្នកប៉ះពាល់សរុប មានចំនួន ៨៨៩ នាក់ ដែលបានធ្វេីតេស្ត អវិជ្ជមានវីរុសកូវីដ ១៩ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម៖