អីយ៉ា! ម៉ៅ ហាជី កាន់ដៃ បាន មុន្នីល័ក្ខ ស្អិតដូចគូស្នេហ៍ណាស់
តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈមក តារាចម្រៀងប្រចាំផលិតកម្មថោន លោក ម៉ៅ ហាជី ហាក់មិនទាន់បានបង្ហាញពីរឿងរ៉ាវឯកជននៃទំនាក់ទំនងស្នេហាជាមួយនារីណាម្នាក់នៅឡើយនោះទេ ។
ស្រាប់តែពេលថ្មីៗនេះ ម៉ៅ ហាជី បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើល និង សង្ស័យយ៉ាងខ្លាំង ក្រោយពីតារាប្រុសរូបនេះ បានបង្ហាញរូបភាពស្និទ្ធស្នាល ដោយកាន់ដៃតារាចម្រៀងស្រី បាន មុន្នីល័ក្ខ យ៉ាងណែន ។
ជាការពិត នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាចម្រៀងប្រុសស្រីប្រចាំផលិតកម្មថោន ២ រូបនេះ បង្ហាញពីភាពស្និទ្ធស្នាល ផ្អែមល្ហែមយ៉ាងនេះ ប៉ុន្តែមិត្តភាពរបស់តារា ២ រូបនេះយ៉ាងណាឲ្យច្បាស់ ក៏មិនបានដឹងនៅឡើយនោះទេ ។ យ៉ាងណាក៏ដោយ រាល់ពេល ម៉ៅ ហាជី និង បាន មុន្នីល័ក្ខ ផុសរូប ឬ រួមការងារជាមួយគ្នាម្តងៗនោះ គឺអ្នកគាំទ្រមានការពេញចិត្ត និង គាំទ្រគូនេះយ៉ាងខ្លាំងផងដែរ ៕