ក្មេងប្រុសផេង គ្មានលលាដ៍ក្បាលមួយចំហៀង ដែលត្រូវបានអ្នកនាងស្រីអូន ដែលមានទំព័រហ្វេសប៊ុកឈ្មោះស្រីអូនសម្រស់ធម្មជាតិ ចេញថវិការហូតដល់ ៦ ០០០ ដុល្លារដើម្បីដាក់លាលាដ៍ក្បាលជូន និង ថែមទាំងទទួលធ្វើជាកូនចិញ្ចឹមទៀតផង កាលពីកន្លងទៅនោះ ទីបំផុត បានវះកាត់ដាក់លលាដ៏ក្បាលប្រកបដោយជោគជ័យហើយ ។
តាមការបង្ហោះពីគណនីហ្វេសប៊ុក ចានដែក សម្រស់ធម្មជាតិ បានរៀបរាប់ទាំងក្ដីរីករាយថា «វះកាត់លេីកទី១បរាជ័យកូនផេងអេីយ ម៉ែភ័យឡេីងស្លេក មិននឹកស្មានថាបានឃេីញស្នាមញញឹមរបស់ផេងចឹងទេបងប្អូនអេីយ បន់ស្រន់គ្រប់អស់ហេីយ ផេងជាហេីយបងប្អូន» ។
គួរឱ្យដឹងថា រូបរាងរបស់ប្អូនប្រុស ផេង កាលពីមុននៅមិនទាន់ជួបគ្រោះថ្នាក់ ជាក្មេងប្រុសមានរូបសម្បត្តិសមសួន និងជីវិតស្រស់ស្រាយដូចគេដូចឯង តែអ្វីៗត្រូវផ្លាស់ប្ដូរបន្ទាប់ពីរូបគេត្រូវបាត់បង់លលាដ៍ក្បាលមួយចំហៀង ។ជុំវិញរឿងរ៉ាវនាំឱ្យប្អូនប្រុសផេង បាត់បង់លលាដ៍ក្បាលមួយចំហៀងនេះ គឺក្រោយរូបគេបានជួបគ្រោះថ្នាក់ចរាចរណ៍មួយ និងប៉ះទង្គិចផ្នែកក្បាលខ្លាំង ទើបត្រូវកាត់លលាដ៍ក្បាលចេញតែម្ដង ៕