ស្នេហាកាន់តែផ្អែមល្ហែម Patricia ធ្វើខ្លួនកាន់តែស្អាតប្លែក
ដូចប្រិយមិត្តភាគច្រើនបានជ្រាបរួចមកហើយថា បច្ចុប្បន្នតារាស្រីថៃនាង Patricia Good កំពុងសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយសេដ្ឋីកំលោះគឺលោក Note Vises ដែលគេស្គាល់ជាប្អូនថ្លៃរបស់កំពូលតារាស្រី Chompoo Araya ។
ដ្បិតថាស្រីស្រស់ Patricia និង មិត្តប្រុសថ្មីរបស់នាង បានទាក់ទងស្គាល់ចិត្តថ្លើមគ្នាយូរក្រែលក៏ពិតមែន ហើយពួកគេទាំងពីរក៏តែងបណ្ដើរគ្នាទៅចូលរួមកម្មវិធីជប់លៀងផ្សេងៗបង្ហាញពីចំណងស្នេហ៍ស្អិតល្មួតជាសាធារណៈក៏ដោយ ប៉ុន្ដែចាប់តាំងពីស្រឡាញ់គ្នាមក Pat នៅតែមិនព្រមបង្ហោះរូបថតគូជាមួយសង្សារបង្អួតអ្នកគាំទ្រលើគណនីអ៊ីនស្ត្រាក្រាមផ្លូវការរបស់នាងដដែល គ្រាន់តែពេលខ្លះបានត្រឹមតែបង្ហោះ Story បន្តិចបន្តួចប៉ុណ្ណោះ ។
ដ្បិតតែបែបនេះ មហាជនសង្កេតឃើញតាំងពីតារាស្រី Patricia ទាក់ទងស្នេហាជាមួយសេដ្ឋីវ័យក្មេង Note Vises មក នាងក៏កាន់តែស្រស់ស្អាតឡើងរាល់ថ្ងៃ ចំណែកស្ទីលនៃការតុបតែងខ្លួនក៏កាន់តែប្លែក សិចស៊ីគួរឱ្យគយគន់ ។ តួយ៉ាងរូបថតថ្មីៗប៉ុន្មានសន្លឹករបស់តារាស្រី Pat កំពុងត្រូវបានមហាជនចាប់អារម្មណ៍លើនាង ជាមួយស្ទីលផាត់មុខ និង ស្ទីលសក់ប្លែកដូចតុក្តតាគួរឱ្យចាប់អារម្មណ៍ ៕
រូបភាព៖ armytoast