អំណោយរដ្ឋាភិបាលកម្ពុជា ម៉ាសជាង ២ លាន បរិក្ខាពេទ្យ ១២ មុខ ដឹកទៅកាន់ក្រុងវៀងច័ន្ទហើយ
នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ កម្ពុជាដឹកជញ្ជូនម៉ាស់ចំនួន ២ លាន ១ សែន និង បរិក្ខាពេទ្យសរុប ១២ មុខ ជូនដល់រដ្ឋាភិបាលឡាវ ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
អំណោយដែលកម្ពុជាផ្តល់ជូនរដ្ខាភិបាលឡាវ នៅថ្ងៃទី ១៦ ខែវិច្ឆិកា នេះរួមមាន៖ ម៉ាស ចំនួន ២ លាន, ម៉ាសក្រណាត់ចំនួន ១០ម៉ឺន, ម៉ាស N95 ចំនួន ២ ម៉ឺន, វែនតាសុវត្ថិភាព ចំនួន ២ ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន ២ ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន ៥០០, របាំងមុខចំនួន ២ ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន ២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និង សម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស, ស្បែកជើងកវែងសុវត្ថិភាព ១ពាន់គូ, សាប៊ូលាងដៃ ២ពាន់គូ និងម៉ាសក្រណាត់១០ម៉ឺនម៉ាស់ ៕