នាយ ពាក់មី សុំចិត្តមហាជនយោគយល់ និង កុំជេរក្នុងស្ថានភាពមួយនេះ!
ថ្មីៗនេះ តារាកំប្លែង នាយពាក់មី បានចែករំលែករូបភាពលោកទៅច្រៀងកាត់សក់នៅក្នុងពិធីមង្គលការមួយ ជាមួយតារាកំប្លែង ខ្ញុង ដែលរូបភាពមួយនេះក៏ទទួលបានការរិះគន់មិនពេញចិត្តពីសំណាក់មហាជន មួយចំនួនផងដែរ ។
យ៉ាងណាមិញ ដើម្បីកាត់បន្ថយការរីករាលដាលវីរុសកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា ខាងក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសឱ្យកាត់បន្ថយការជួបជុំ នៅក្នុងកម្មវិធីនានា។
អ្វីដែលចាប់អារម្មណ៍ ថ្មីៗនេះ នាយពាក់មី បានបង្ហាញរូបភាព និង អ្នកនាង ខ្ញុង បានទៅច្រៀងកាត់សក់នៅក្នុងពិធីមង្គលមួយ ដោយមានពាក់របាំងមុខការពារ ហើយបង្ហោះចូលទៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសរសេរថា «កាត់សក់ សម័យកូវីដ ចង់ទាក់ទងប្តីផ្ទះលេខ2 នឹងកូនកណ្តុលតូច កាត់សក់ ច្រៀងកំដរភ្ញៀវ កាត់នំ 015300007 »។
ភ្លាមៗនោះ ស្រាប់តែមានបណ្ដាមហាជនមួយចំនួន បានរិះគន់ថា នាយមិនគួរបង្ហោះរូបភាពនៅក្នុងស្ថានភាពបែបនេះឡើយ ជាពិសេសក្នុងពេលដែលម្ចាស់ពិធីខ្លះ បានពន្យារកម្មវិធីរបស់ខ្លួន។ ទោះបីយ៉ាងនេះក៏ដោយ នាយ ពាក់មី ក៏បានឆ្លើយតបជាមួយនឹង Comment ទៅកាន់អ្នកទាំងនោះថា «បង ប្អូនកុំជេរខ្ញុំ គេជួល គេកក់លុយយូរហេីយ អត់ទៅកាត់ម៉េចកេីត បេីសិនជាបងប្អូនជួលខ្ញុំ កក់លុយខ្ញុំហេីយ តែដល់ថ្ងៃខ្ញុំអត់ទៅ តេីបងប្អូនគិតម៉េច»?។
គួរឱ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ នាយពាក់មី កាន់តែស្រូបទាញបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនដែលធ្វើឱ្យ នាយកាន់តែមានទីផ្សារការងារខ្ពស់នៅក្នុងអាជីពសម្តែងនេះ។ ក្នុងនោះ ត្រឹមរយៈពេលតែប៉ុន្មានឆ្នាំចុងក្រោយសោះ នាយ ពែកមីអាចកែប្រែជីវភាពពីកម្មករសំណង់ មកជាសិល្បៈករមួយរូបដែលមានជីវភាពល្អប្រសើរផងដែរ៕
រូបថត ៖ ហ្វេសប៊ុក