មិនដែលដឹងសោះថាទំនាក់ទំនង មាស សុខសោភា និង អេដា មានស្ថានភាពកម្រិតនេះ
ជាការពិតណាស់ ពេលកន្លងមកមហាជនអ្នកគាំទ្រហាក់មិនដែលបានឃើញ ពីការបង្ហាញទំនាក់ទំនងមិត្តភាពរបស់កំពូលតារាចម្រៀង មាស សុខសោភា និង តារាចម្រៀង អេដា នោះទេ ។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ហ្វេនរបស់តារាចម្រៀងនារីពេញនិយម ២ រូប ខាងលើនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបភាព និង ពាក្យពេចន៍មួយចំនួនបានបង្ហោះលើបណ្តាញសង្គម facebook និង Instagram បង្ហាញពីមិត្តភាពរបស់អ្នកទាំងពីរ ។
គេដឹងថា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ជាថ្ងៃកំណើតរបស់តារាចម្រៀង អេដា ហើយមហាជនអ្នកគាំទ្របបានឃើញ មាស សុខសោភា បង្ហោះរូបភាពទាំងនៅលើគណនី facebook និង Instagram របស់នាងជូនពរដល់ម្ចាស់បទ «ភ្លើង» ថា «Happy birthday my love» កាលពីយប់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ។ ភ្លាមៗនោះដែរ អេដា ក៏បានឆ្លើយតបទៅកាន់ មាស សុខសោភា វិញថា « Thank you my fri, love you» ។
មិនត្រឹមតែជូនពរប៉ុណ្ណោះទេ តារាចម្រៀង មាស សុខសោភា ក៏បានជូកាដូបាច់ផ្កាដ៏ធំដល់ អេដា ផងដែរ ដែលនេះបានបញ្ជាក់ថា តារាចម្រៀង ២ រូបនេះ ពិតជាមានទំនាក់ទំនងជាមិត្តល្អនឹងគ្នាពិតមែន ៕