មិនចេះចប់! លើកមុនមនុស្សដកចោលអស់ ឥឡូវចេញផ្កាហើយគោស៊ីអស់បាត់ទៀត
បើតាមទំព័រផេក ប្រជាជន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ដើមផ្កាក្រដាជាច្រើនគុម្ភ ដែលដាំនៅតាមសួនកណ្តាលទ្រូងផ្លូវ មហាវិថីជំទាវម៉ៅ ពីឃុំបិតត្រាំងមកឆ្នេររាម ខេត្តព្រះសីហនុ ត្រូវបានគោស៊ី បោចបំផ្លាញចោលស្ទើគ្មានសល់ ស្របពេល ដែលដើមផ្កានៅតាមខ្សែផ្លូវមួយចំនួនទៀតកំពុងចេញផ្កាលម្អសោភ័ណ្ឌភាពបណ្តើរៗទៅហើយ ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២០ កន្លងទៅមានជនមិនស្គាល់មុខបានមកដើរដកដើមផ្កាក្រដាសដែលបានដាំរួចរាប់រយគុម្ព នៅលើមហាវិថីជំទាវម៉ៅ បោះរាយប៉ាយនៅលើផ្លូវដោយមិនដឹងមូលហេតុ ហើយកាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ ផ្កាក្រដាសជាច្រើនគុម្ភនៅតាមទ្រូងផ្លូវមហាវិថីជំទាវម៉ៅនេះ ក៏ត្រូវបានគោស៊ីបំផ្លាញម្តងរួចមកហើយ ហើយរដ្ឋបាលខេត្តព្រះសីហនុក៏បានដោះស្រាយរួចរាល់ និងដាំសាជាថ្មីរួចរាល់ហើយដែរ តែបែរជានៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ប្រជាពលរដ្ឋបានផ្ញើរូបមកថា ផ្កាក្រដាស ដែលដាំនៅតាមទ្រូង ផ្លូវនៃវិថីជំទាវ ម៉ៅ ត្រូវបានគោស៊ីបំផ្លាញជាថ្មីម្តងទៀត ៕