ស្អាតណាស់! ឌុច លីដា ក្នុងឈុតហែជំនូនពេលព្រឹកមិញនេះ
នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ គឺជាថ្ងៃជ័យនៃពិធីរៀបមង្គលការរបស់តារាសម្តែងល្បីឈ្មោះ ឌុច លីដា ជាមួយស្វាមីដែលជាឪពុកកូនប្រុសដ៏គួរឱ្យស្រឡាញ់របស់នាង ។ នេះបើតាមការបង្ហោះឱ្យដឹងពីគណនី IG របស់លោក ឌី ដានីញ៉ែល ដែលមានឈ្មោះ deedaniel168 ដែលបានបង្ហោះរូបភាពមួយចំនួនកាលពី ១ ម៉ោងមុននេះ ។
បើទោះបីជាពិធីរៀបការរបស់តារាស្រី ឌុច លីដា ហាក់មានភាពស្ងប់ស្ងាត់ និង មិនមានសាយភាពព័ត៌មាន ឬ បែកធ្លាយរូបភាពច្រើនក្តី ប៉ុន្តែពេលនេះកម្មវិធីគឺកំពុងដំណើរទៅយ៉ាងរលូន ដោយសម្រាប់កម្មវិធីហែជំនូនព្រឹកមិញនេះ គេបានចាប់អារម្មណ៍ឃើញ ឌុច លីដា ស្រស់ស្អាតខ្លាំងណាស់ក្នុងឈុតពណ៌មាស ទទួលកូនកំលោះពេលហែជំនូននោះ ។ នេះយោងតាមរូបភាពដែលលោក ឌី ដានីញ៉ែល បានបង្ហោះលើ IG ។
ចង់ដឹងថា តារាស្រី ឌុច លីដា ស្រស់ស្អាតកម្រិតណាក្នុងឈុតពេលព្រឹកហែជំនូននោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖