ប្លែកទៀតហើយ! មាស សុខសោភា លេងស្ទីលម៉ូដសក់ថ្មី ស្អាតប្លែក
មិនត្រឹមតែជាតារាចម្រៀងស្រីជួរមុខ មាស សុខសោភា ក៏ត្រូវបានមហាជនអ្នកគាំទ្រលើកឡើងថានាងគឺជាតារាស្រីមួយរូបដែលមានស្ទីលតុបតែងខ្លួន Fashion យ៉ាងទាក់ភ្នែករាល់ពេលបង្ហាញខ្លួនម្តងៗ ដូចជាការលេងស្ទីលស្លៀកពាក់ ផាត់មុខ និង ការធ្វើម៉ូដសក់ ជាដើម ។
ជាក់ស្តែងថ្មីៗនេះ តារាចម្រៀងស្រីរូបនេះបានបង្ហោះរូបភាពថ្មីទៀតហើយ នៅលើទឹកដីខេត្តសៀមរាប ហើយអ្វីដែលធ្វើឲ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍នោះ គឺ មាស សុខសោភា បានលេងស្ទីលម៉ូដសក់ប្លែក និង មើលទៅស្រស់ស្អាតគួរឲ្យស្រឡាញ់ខ្លាំងណាស់ ហើយបើមើលទៅលើការផាត់មុខវិញនោះ ក៏កាន់តែធ្វើឲ្យនាងលេចធ្លោខ្លាំងផងដែរ ។ តោះទស្សនារូបភាពខាងក្រោម ៖