ខាត់ សុឃីម ទម្លាយខ្ទេចពីអត្តចរិតស្វាមីក្មេង ប្រាប់មហាជន គ្មានលាក់បាំងអ្វីឡើយ
ពាក្យចាស់ច្រើនតែនិយាយតៗគ្នាថា «បានប្ដីចាស់ពូកែថ្នម» នេះពិតជាមិនខុសនោះទេ ប៉ុន្ដែមកដល់សម័យបច្ចុប្បន្ននេះ គេលែងប្រកាន់ពីវ័យទៀតឡើយ ព្រោះថាស្នេហា គឺជាការព្រមព្រៀងរវាងមនុស្សពីរនាក់ ដែលសុខចិត្តលះបង់ភាពអាត្មានិយមផ្ទាល់ខ្លួន ដើម្បីសាងគ្រួសារមួយប្រកបទៅដោយសុភមង្គល។
អ្នកនាង ខាត់ សុឃីម បានចាប់ផ្ដើមជីវិតគូជាមួយលោក អ៊ិន សុបញ្ញា ដែលមានអាយុប្អូនជាងខ្លួន រហូតទទួលបាននូវសុភមង្គលពេញលេញមួយ ព្រមទាំងទទួលបានកូនស្រីដ៏ស្រស់ស្អាត ឆ្លាត និង គួរឱ្យស្រឡាញ់ម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ទៀតផង។ មិនតែប៉ុណ្ណោះ គ្រួសារអ្នកសិល្បៈមួយគូនេះ ក៏តែងត្រូវបានមហាជនលើកសរសើរថាជាគ្រួសារពោរពេញសុភមង្គលផងដែរ។
ក្នុងនោះ អ្នកនាង ឃាត់ សុឃីម បានទម្លាយថា «ស្រឡាញ់គាត់ត្រង់មិនដែលចេះប្រកាន់ការងារទេ ពេលខ្លះឃើញខ្ញុំរវល់គាត់សុខចិត្តបើកឡានជូន ហើយថតឱ្យ និយាយរួមទៅការងារស្មើដៃគ្នា មានតែធ្វើការងារផ្ទះច្រើនជាងខ្ញុំ ធ្វើគ្រប់សព្វ។ គឺខ្ញុំមិនបាច់ធ្វើទេ។ មនុស្សល្អមិនមើលលើសម្ដីទេ គឺមើលលើទង្វើ» ។
ក្រោយពីបង្ហោះសារបែបនេះហើយ មហាជនមានក្ដីរំភើបខ្លាំង និង ចូលរួមត្រេកអរជំនួស អ្នកនាង ខាត់ សុឃីម ដែលបានសាងគ្រួសារជាមួយនឹងមនុស្សជាទីស្រឡាញ់ ព្រមទាំងជាបុរសដែលមានទំនួលខុសត្រូវទាំងអស់៕