AFC ប្រកាសប្តូររូបមន្តប្រកួតថ្មី ក្នុងពានរង្វាន់ AFC CUP 2021
កាលពីថ្ងៃទីអាទិត្យ ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ផេកផ្លូវការ aseanfootball បានបញ្ចេញនូវព័ត៌មានមួយ អំពីការផ្លាស់ប្តូររូបមន្តប្រកួតពានរង្វាន់ AFC CUP 2021 យោងទៅតាមការរងផលវិបាកពីវីរុសកូវីដ-១៩ ។
ការផ្លាស់ប្តូររូបមន្តថ្មី ដែលខុសពីឆ្នាំ ២០២០ កន្លងទៅនេះគឺ ការប្តូរពីការប្រកួតចំនួន ២ ជើង ទៅជាប្រកួតតែ ១ ជើងវិញ ។ រីឯចំពោះការធ្វើជាម្ចាស់ផ្ទះ គឺតម្រូវឱ្យប្រទេស ១ ក្នុងចំណោម ៤ ប្រទេស ដែលស្ថិតនៅក្នុងពូលជាមួយគ្នា ធ្វើជាម្ចាស់ផ្ទះតំណាងពូលរបស់ខ្លួន ។
គួរឱ្យដឹងដែរថា ក្នុងការប្រកួតពានរង្វានធំបំផុតទី២ ប្រចាំទ្វីបអាស៊ី AFC CUP 2021 កម្ពុជា មានបេក្ខភាព ២ ក្លិបដែលនឹងត្រូវចូលរួមក្នុងពានរង្វាន់នេះ គឺ បឹងកេត ជាប់ទៅវគ្គចែកពូលស្វ័យប្រវត្តិ និង វិសាខា ត្រូវឆ្លងកាត់វគ្គជម្រុះជាមុនសិន ៕
ប្រភព៖ aseanfootball