តាមពិត Kwan កាលពីតូចមិនស្អាតទេ តែបានម្ដាយ និងលោកយាយប្រើវិធីនេះជួយឱ្យស្អាត
Kwan Usamanee គឺជាតារាសម្ដែងស្រីជួរមុខដ៏មានប្រជាប្រិយភាពមួយរូបប្រចាំប្រទេសថៃ ដោយនាងមិនត្រឹមតែមានទេពកោសល្យផ្នែកសិល្បៈសម្ដែង ដើរម៉ូដដ៏ប៉ិនប្រសប់ប៉ុណ្ណោះទេ រីឯរូបសម្រស់ ក៏ស្អាតលេចធ្លោ សាច់សភ្លឺរលោង ច្រមុះស្រួច ចង្កាព្រែក សមនឹងទម្រង់មុខបែបកូនកាត់បំផុត ។
ដោយឡែកថ្មីៗនេះ តារាស្រី Kwan Usamanee ស្រាប់តែទម្លាយអាថ៌កំបាំងដ៏គួរឱ្យភ្ញាក់ផ្អើលមួយដល់ទស្សនិកជន ដោយនាងបានសារភាពផ្ទាល់មាត់ថា កាលពីនៅតូចគឺម្ដាយ និង លោកយាយរបស់នាងជាអ្នកជួយកែសម្ផស្សឱ្យ ។ តារាស្រីជួរមុខខាងបានអះអាងថា ការកែសម្ផស្សរបស់ម្ដាយ និង លោកយាយដែលនាងលើកឡើងនោះ មិនមែនជាការវះកាត់អ្វីនោះទេ គឺកាលពីនាងនៅតូច លោកយាយរបស់នាង បានយកដៃរុញច្រមុះរបស់នាង ដើម្បីឱ្យវាស្រួចស្អាត តែ Kwan បានបញ្ជាក់ថា កុំឱ្យអ្នកគ្រប់គ្នាធ្វើតាមឱ្យសោះ ព្រោះនោះគ្រាន់តែជាក្បួនចាស់ៗបុរាណប៉ុណ្ណោះ ។
ចំពោះចង្កាព្រែកវិញ តារាស្រី Kwan ក៏បានរៀបរាប់ទៀតថា គឺម្ដាយរបស់នាងបានយកស្គុតមកបិទរៀងរាល់យប់ ព្រោះគាត់ស្រឡាញ់ចង្កាបែបបរទេសបែបនេះ ។ លើសពីនេះ គាត់ថែមទាំងបានយកខ្សែចងជើងរបស់នាង ដើម្បីឱ្យវាត្រង់ល្អទៀតផង ។
ថ្វីដ្បិតតែតារាសម្ដែង Kwan Usamanee បានសារភាពថា សម្រស់របស់នាងមិនបានកើតមកស្អាតតាំងពីកំណើតក៏ពិតមែន ប៉ុន្ដែនាងអះអាងហើយអះអាងទៀតថា នាងមិនបានឆ្លងកាត់ការវះកាត់ដាច់ខាត ៕