កៀកថ្ងៃផ្តាច់ព្រ័ត្រ ឈុន រក្សា លេងមួយទំហឹងបង្ហាញរាងឡើងស្អាត
នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្អែកនេះ គឺជាថ្ងៃកំណត់នៃការប្រកួតផ្តាច់ព្រ័ត្រកម្មវិធី Miss Universe Cambodia 2020 ដោយខណៈនេះបេក្ខនារីទាំង ២០ រូបចុងក្រោយ បាន និង កំពុងត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតដ៏សំខាន់នោះ ។
ដោយឡែក នៅមុនថ្ងៃប្រកួតចូលមកដល់នោះ គេបានឃើញវត្តមានបេក្ខនារីបវរកញ្ញាម្នាក់ឈ្មោះ ឈុន រក្សា ពាក់ស្លាកលេខ ៨ បានបង្ហាញខ្លួនក្នុងឈុតហែលទឹក តាមរយៈការបង្ហោះពីទំព័រហ្វេសប៊ុកផេក Team Cambodia ។ ការបង្ហាញខ្លួនលើកនេះ បេក្ខនារី ឈុន រក្សា បានបន្តធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង មានការអារម្មណ៍ជាថ្មីទៀតហើយ ជាមួយរូបសម្រស់យ៉ាងស្រស់ស្អាត និង សិចស៊ីបំផុតរបស់នាង ។
តាមរយៈឈុតហែលទឹកនេះដែរ ក៏បានបង្ហាញឱ្យឃើញរឹតតែច្បាស់ពីសម្រស់ដងខ្លួន និង ភាពសមសួនរបស់បេក្ខនារី ឈុន រក្សា កាន់តែច្បាស់ថែមទៀត ដែលមើលទៅនាងពិតជាស័ក្តិសមទីបំផុត ជាបេក្ខភាពនារីក្នុងកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា ។ កុំឱ្យខាតពេលយូរ តស់! ទៅទស្សនាបេក្ខនារី ឈុន រក្សា រំលេចខ្លួនក្នុងឈុតហែលទឹកដូចតទៅ ៖