ប៉ែន ស្រីពេជ្រ ដឹកដៃអនាគតស្វាមីទៅថត Pre Wedding នៅខេត្តព្រះវិហារ
នៅប្រមាណជាងមួយខែទៀតប៉ុណ្ណោះ ពិធីការិនីសម្បុរស្រអែមស្រស់ ប៉ែន ស្រីពេជ្រ នឹងត្រូវចូលរោងការទៅតាមគម្រោង។
ធ្លាប់តែឃើញ ប៉ែន ស្រីពេជ្រ បង្ហាញសម្រស់ក្នុងឈុតបែបទាន់សម័យ នៅតាមកញ្ចក់ទូរទស្សន៍ ប៉ុន្តែពេលដែលពិធីការិនីរូបនេះស្លៀកឈុតកូនក្រមុំបែបប្រពៃណីខ្មែរ និង សម័យបារាំង នោះ គេសង្កេតឃើញថាមានលក្ខណៈប្លែក ព្រមទាំងស្រស់ស្អាតបែបសុភាពទន់ភ្លន់តែម្តង។
ក្នុងនោះ ក៏មានការសរសើរពីសំណាក់មិត្តភក្តិក្នុងសិល្បៈស្ទើរគ្រប់គ្នាពីភាពស្រស់ស្អាតរបស់ ពិធីការិនីប្រចាំទូរទស្សន៍ហង្សមាសរូបនេះ។ បន្ថែមពីនេះ ប៉ែន ស្រីពេជ្រ បានជ្រើសយកខេត្តព្រះវិហារជាទីកន្លែងសម្រាប់ថតរូបភាព Pre Wedding នៅក្នុងថ្ងៃពិសេសរបស់នាងថែមទៀតផង។
បើតាមគម្រោង ប៉ែន ស្រីពេជ្រ នឹងត្រូវចូលរោងការនៅក្នុងថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២១ ខាងមុខនេះ ជាមួយលោក ឆេង ពន្លកនេត្រា ក្រោយពីពួកគេបានស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជា ៥ ឆ្នាំមកហើយ។ ក្រោយរៀបការ ប៉ែន ស្រីពេជ្រ នៅតែបន្តអាជីពជាពិធីការិនីដដែល ព្រោះជាការងារដែលនាងស្រឡាញ់ និង បានជួយត្រួសត្រាយប្រជាប្រិយភាពនាងរហូតមានថ្ងៃនេះ ៕