សាមញ្ញៗ តែមើលទៅ ប៊េនី យ៉ាំង មានក្តីសុខខ្លាំងជាមួយគូស្នេហ៍!
ចុងក្រោយនេះអតីតតារាសម្តែងសាច់សខ្ចី ប៊េនី យ៉ាំង កាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍យ៉ាងមានក្តីសុខនៅតាមរមណីយដ្ឋាននានា ដោយមិនខ្វល់ពីការរិះគន់រឿងមិនចូលរោងការតាមប្រពៃណីខ្មែរនោះឡើយ ។
បើទោះបីនិយមចូលចិត្តភាពស្រស់ស្អាត ជាពិសេសដងខ្លួនស្រឡូនទាក់ទាញក៏ពិតមែន តែថ្មីៗនេះមានការបង្ហើបថា ប៊េនី យ៉ាំង កំពុងត្រៀមខ្លួនធ្វើជាម្តាយរបស់គេហើយ និង ក៏មិនខ្វល់ពីការបាត់បង់រូបរាងដ៏ស្រស់ស្អាតក្រោយផ្ទៃពោះខ្ទាតធំនោះដែរ ។ ទំនេរពីការងារជំនួញ ប៊េនី យ៉ាំង និង គូស្នេហ៍តែងនាំគ្នាដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍នានា ដោយមានគូស្នេហ៍ជាអ្នកប្រមាញ់រូបភាពយ៉ាងស្រស់ស្អាតសម្រាប់នាងទៀតផង ។
ប៊េនី យ៉ាំង កាន់តែមានភាពជឿជាក់ចំពោះចំណងស្នេហ៍របស់នាង បើទោះនាងមានមុខមាត់មិនស្រស់ស្អាតដូចមុនក៏ពិតមែន តែនាងមិនមានការភ័យខ្លាចគូស្នេហ៍បែកចិត្តនោះឡើយ ។ ពេលនេះក្រៅពីថែរក្សាសុខភាព ប៊េនី យ៉ាំង កំពុងត្រៀមបើកហាងលក់សម្លៀកបំពាក់មួយបន្ថែមពីលើការលក់ផលិតផលរក្សាសម្រស់ និង ហាងអាហារ ៕